កសិករឥណ្ឌាសម្តែងការខឹងសម្បារ ដែលរដ្ឋាភិបាលឥណ្ឌាចំណាយលុយទៅលើរូបសំណាកខ្ពស់បំផុតលើពិភពលោក

នៅថ្ងៃទី៣១ ខែតុលាស្អែកនេះ ឥណ្ឌានឹងដាក់បង្ហាញនូវរូបសំណាកខ្ពស់បំផុតលើលោក ដែលចំណាយប្រាក់អស់រាប់រយលានដុល្លារ។ Roxy Gagdekar ភ្នាក់ងារសារព័ត៌មាន BBC បាននិយាយទៅកាន់កសិករក្នុងស្រុក ដែលនិយាយថាពួកគេមានការខឹងសម្បារ ដែលរដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើនទៅលើរូបសំណាកនេះ ខណៈដែលពួកគេតស៊ូយ៉ាងលំបាកដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួន។

អស់រយៈពេលជាច្រើនឆ្នាំលោក Vijendra Tadvi វ័យ ៣៩ឆ្នាំជាកសិករមួយរូបស្ថិតក្នុងតំបន់ភាគខាងលិចរដ្ឋ Gujarat បានជួបបញ្ហាក្នុងការស្វែងប្រភពទឹកដើម្បីស្រោចស្រពទៅលើដីស្រែទំហំ ១,២ហិកតារបស់គាត់។

គាត់ដាំម្ទេស ពោត និងសណ្តែកដី។ ដូចគ្នាទៅនឹងកសិកររាប់លាននាក់ទូទាំងប្រទេសឥណ្ឌា គាត់បានពឹងផ្អែកទៅលើភ្លៀងមូសុងដើម្បីដាំដំណាំរបស់គាត់ ឬបូមទឹកចេញពីក្រោមដី ដែលទ្រទ្រង់បាន ៨០ភាគរយនៃការផ្គត់ផ្គង់ទឹកតាមជនបទ និងប្រព័ន្ធធារាសាស្រ្តកសិកម្ម។ ប៉ុន្តែសម្រាប់រដូវក្តៅដ៏យូររាំរ៉ៃ បន្ទាប់ពីភ្លៀងធ្លាក់មិនប្រក្រតី បាននាំឱ្យមានគ្រោះរាំងស្ងួតជាញឹកញាប់ ហើយបានបន្ថយចំណូលរបស់លោក Tadvi ក៏ដូចគ្នាទៅនឹងកសិករដទៃជាច្រើនទៀតផងដែរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab