នារីវ័យក្មេងម្នាក់ទទួលទណ្ឌកម្ម២៥រំពាត់ដោយសារនៅកៀកនឹងមិត្តប្រុសពេក

          ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យ​ក្មេង​ម្នាក់និង​មិត្ត​ប្រុស​របស់នាង​ត្រូវគេ​នាំយក​មក​​វាយជា​សាធារណៈ​នៅ​ប្រទេសឥណ្ឌូណេស៊ីតាម​ច្បាប់​ Sharia​ បន្ទាប់ពី​តាម​ទាន់ឃើញ​​នៅ​កៀក​គ្នា​ពេក​។

          ស្ត្រីវ័យ​២១​ឆ្នាំ​រូបនេះ ​ត្រូវ​បានបង្ខំ​ឲ្យ​លត់ជង្គង់ចុះ​នៅ​លើ​វេទិកា​មួយ​ហើយ​ឱន​ក្បាល​ចុះ ​មុន​ពេល​ត្រូវគេ​វាយ​នឹង​រំពាត់​ឫស្ស៊ី​ដោយ​មន្ត្រី​​អនុវត្តច្បាប់​។ បន្ទាប់មក​មានប៉ូលិស​​ស្ត្រីពីរ​នាក់​ឡើង​មក​គ្រាហ៍នាងចេញពី​វេទិកា ចំណែក​មិត្ត​ប្រុស​របស់​នាង​ក៏ត្រូវ​គេវាយ​ផងដែរ ជា​ទណ្ឌកម្ម​ដោយ​សារតែ​ឈរជិតគ្នា​ពេក​នៅតាម​ទីសាធារណៈ។

          ការដាក់ទណ្ឌកម្មជាសាធារណៈ​នេះ កើត​មាន​នៅ​ទីក្រុងបានដា​អាសេទីដែល​មាន​ការ​អនុវត្តច្បាប់​ Sharia យ៉ាងតឹងរ៉ឹង។ បទល្មើសនៃការ​ស្ថិតនៅ​កៀកគ្នា​ជាមួយ​មនុស្ស​ភេទផ្ទុយគ្នាអាចទទួល​ទណ្ឌកម្ម​រហូត​ដល់​២៥​រំពាត់។ ចំណែក​បទល្មើសផ្សេងទៀត​ដូចជាការ​ស្រឡាញ់​​ភេទដូចគ្នា អំពើផិតក្បត់​ ផឹកគ្រឿងស្រវឹងនិង​លេងល្បែងស៊ីសងអាចទទួល​ទណ្ឌកម្មរហូតដល់​២០០​រំពាត់។

          ខេត្តអាសេ គឺជា​ខេត្តតែមួយគត់​នៅប្រទេសឥណ្ឌូណេស៊ី​ដែល​អនុវត្តច្បាប់​ព្រហ្មទណ្ឌអ៊ីស្លាមនិង​ទទួល​បាន​អំណាចកាន់តែខ្លាំង​ឡើង​កាលពីឆ្នាំ​២០០៥ នៅពេល​រដ្ឋាភិបាល​សម្រេចកិច្ច​ព្រមព្រៀងបទឈប់បាញ់​ជាមួយ​ក្រុម​ផ្តាច់ខ្លួន​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab