អ្នកគាំទ្រក្រុម Chelsea ចំអកដាក់អតីតអ្នកចាំទីរបស់ខ្លួនបន្ទាប់ពីធ្វើឲ្យរបូតគ្រាប់បាល់៥គ្រាប់

​ អ្នក​ចាំទី​ Thibaut Courtois បានសម្រេចក្តី​សុបិន្ត​ផ្ទេរ​ទៅកាន់​ក្លឹបយក្សអេស្ប៉ាញ Real Madrid ដូចបំណងកាល​ពីរដូវក្តៅ​ ប៉ុន្តែ​ការ​ចាប់ផ្តើម​អាជីព​របស់ Courtois នៅពហុកីឡាដ្ឋាន Bernabeu មិន​ល្អដូច​ការ​រំពឹងទុកនោះ​ទេ។ 

          អ្នកចាំទីរូបនេះ ត្រូវ​រើស​បាល់​ចេញពីសំណាញ់៥លើក​នៅពហុកីឡាដ្ឋាន Nou Camp ហើយ​អ្នក​គាំទ្រ​របស់​ Chelsea មានការសប្បាយចិត្ត​នឹងបាន​ចំអក​ដាក់​អតីត​អ្នក​ចាំទី​របស់​ក្លឹប​​ Chelsea រូបនេះ។

          អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្លឹប​ឆេលស៊ី​បាន​ចូល​ទៅកាន់បណ្តាញ​សង្គម​ ដើម្បី​ចំអក​ដាក់បរាជ័យ​របស់ Courtois។ អ្នក​ប្រើប្រាស់បណ្តាញ​សង្គមម្នាក់​បាន​បង្ហោះ​រូប Courtois ត្រូវ​​ Luis Suarez លត់យ៉ាងចាស់ដៃនិង​បាន​ដាក់ចំណង​ជើង​ថា “​តើ Courtois កំពុង​បក់ដៃហៅអាជ្ញាកណ្តាលឬកំពុង​ហៅ​ឲ្យរកជំនួយ​?”

          អ្នក​គាំទ្រ​ម្នាក់ទៀត​សរសេរថា Courtois សមនឹង​ទទួល​ការលំបាក​ទាំង​អស់​នេះ បន្ទាប់ពី​អន្ទះសា​ចង់ផ្ទេរ​ទៅក្លឹប Real Madrid ។ អ្នក​គាំទ្រ​រូបនេះសរសេរថា “ឆាកជីវិត​របស់​សត្វពស់”។ អ្នក​គាំទ្រ​ម្នាក់ទៀត​បាន​សរសេរថា Courtois របូត​៥គ្រាប់​ ហើយនេះគឺជា​កម្ម​ពារដែល​កើត​ចេញពី​អំពើ​កន្លង​មក​។

          នៅពេលនេះក្រុម Real Madrid ចាញ់​៥​ប្រកួត​ក្នុងចំណោម​៧ប្រកួត​ចុងក្រោយ​នៅគ្រប់​ក្របខណ្ឌ ដោយ​បញ្ហា​លំបាក​បន្តកើត​មាន​កាល​ពីថ្ងៃអាទិត្យ​ នៅពេល​ពួកគេ​ត្រូវ​ក្រុម Barcelona លត់​៥-១ ៕

adverise with khmeread
tiger
Loading ad ...