David Luis: Chelsea មានសមត្ថភាពក្នុងការប្រជែងយកពានទាំងបួនក្របខណ្ឌ

          កីឡាករ David Luiz ជឿថា ក្រុម​ឆេលស៊ី​មាន​សមត្ថភាពគ្រប់គ្រាន់ដើម្បី​ប្រជែង​យក​ពាន​ទាំង​បួន​ក្របខណ្ឌប្រកួត។

ខ្សែការ​ពារ​សញ្ជាតិ​ប្រេស៊ីល​រូបនេះទទួល​ស្គាល់ថា ក្រុមតោខៀវឆេលស៊ី​ស្ថិតក្នុងទម្រង់លេង​ល្អនៅ​រដូវកាល​នេះ​ ពីព្រោះ​ពួកគេ​បាន​បង្ហាញ​រួច​ហើយថា ពួកគេអាចយកឈ្នះ​គូប្រកួត​ដោយ​មិន​បាច់​មាន​កីឡាករ Eden Hazard ។

          ការធ្លាក់ចុះទម្រង់លេងពាក់កណ្តាល​រដូវកាល​បូករួម​ភាព​ចម្រូងចម្រាសក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ធ្វើ​ឲ្យ​ក្រុម​ឆេលស៊ី​បាត់បង់ទំនុកចិត្ត​កាល​ពីរដូវកាល​មុន។ ទោះបីជា​យ៉ាងណា ក្រោមការ​ដឹកនាំ​របស់គ្រូបង្វឹកថ្មី​លោក Maurizio Sarri ក្រុម​​ Chelsea ​ចាប់ផ្តើម​ស្តារទម្រង់លេងដ៏ល្អ​​របស់​ខ្លួន​ឡើងវិញ នៅពេល​ពួកគេបាន​បញ្ជាក់​តាមរយៈការយក​ឈ្នះ​​ក្រុម Burnley ៤-០ កាល​ពីថ្ងៃអាទិត្យ​ ដែល​ធ្វើឲ្យ​ពួកគេក្លាយជា​ក្រុម​ប្រជែង​យក​តំណែង​ជើងឯក។

          Luis បាន​និយាយថា “យើង​មាន​កីឡាករ​សំខាន់ៗច្រើននៅទីនេះ មិន​គ្រាន់តែ​ Hazard ទេ។ យើង​បាត់បង់​ Pedro តាំងពី​ដើម​ទី ប៉ុន្តែ​យើង​នៅ​តែ​ឈ្នះ​ការ​ប្រកួត​នេះ​ដោយសារតែ​កីឡាករ​ទាំង​អស់។ យើង​មិន​អាចលេងតែ​១១​នាក់នោះទេ ព្រោះនេះគឺជាក្លឹបធំ”៕

adverise with khmeread
tiger
Loading ad ...