adverise with khmeread Tang anqi

សមាជិក​ក្រុម​ចម្រៀង​ស្រី​មួយរូប​របស់​ក្រុម SNH48 ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន​ក្រោយ​ឈ្លោះ​គ្នា​ជាមួយ​មិត្តភក្តិ​ស្រី​ម្នាក់​

​    ​សមាជិក​ល្បី​មួយរូប​នៃ​ក្រុម​ចម្រៀង​ស្រី SNH48 ឈ្មោះ​នាង Tang Anqi ត្រូវបាន​ភ្លើង​ឆេះ​យ៉ាង​អាណោច​អាធ​ម បន្ទាប់ពី​ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន​នាង​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុងស្រុក Baoshan កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២ ខែមីនា​។​

​    ​ប៉ូលិស​នៅ​ទី​នោះបាន​បញ្ជាក់ថា តារា​ម្នាក់នេះ​បាន​រលាកភ្លើង​អំឡុងពេល "​ផ្ទុះ​ឈ្លោះ​មួយ​" នៅក្នុង​ហាង​កាហ្វេ​ក្បែរ​ផ្សារ​ទំនើប Boashan Wanda Plaza នៅ​ម៉ោង​ប្រហែល ៧​និង​៤៥​នាទី​ល្ងាច ក្រោយមក​នាង​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​ព្យាបាល​។​

​    ​ស្ត្រី​រលាកភ្លើង​នោះ​ត្រូវបាន​គេ​បញ្ជាក់ថា​ជា​តារាចម្រៀង​ស្រី ឈ្មោះ Tang Anqi អាយុ ២៤​ឆ្នាំ សមាជិក​ក្រុម​ចម្រៀង​ស្រី SNH48 ដ៏​ល្បី ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ផលិតកម្ម​ក្រុម​ចម្រៀង​មួយ​នេះ​។

​    ​ប៉ូលិស​និយាយថា តារាចម្រៀង​ម្នាក់នេះ​បាន​មាន​ជម្លោះ​ជាមួយ​មិត្តភក្តិ​ជា​ស្រី​ដូចគ្នា ដែល​អំឡុង​ពេលនោះ​នាង​បាន​ច្រឡំ​យក​ដែកកេះ​ដុត​អាវ​នាង​ដោយ​ចៃដន្យ​។ គេ​បាន​និយាយថា នាង​បាន​ស្លៀកពាក់​អាវ​រ៉ូ​ប​សូត្រ​វែង​ដល់​ចុងជើង​។ រូបភាព​ថត​បាន​ដោយ​សាក្សី​បានបង្ហាញ​តារា​រូបនេះ​ប្រឹង​ទាំង​ប្រវេប្រវា​ដើម្បី​រស់​ខណៈដែល​រាងកាយ​ទាំងមូល​ត្រូវបាន​ភ្លើង​ឆេះ​។

​    ​បុគ្គលិក​ហាង​បានចេញ​មកជួយ​ពន្លត់ភ្លើង ហើយ​នាង Tang Anqi ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ទៅ​ភ្លាម​បន្ទាប់ពី​កើតហេតុ​។​

​    ​ក្រុមហ៊ុន​គ្រប់គ្រង​ក្រុម​ចម្រៀង SNH48 បាន​និយាយថា Tang Anqi ត្រូវការ​ឈាម​ច្រើន​សម្រាប់​ការព្យាបាល ហើយក៏​បានប្រកាស​ស្វែងរក​ជំនួយ​បរិច្ចាក​ឈាម​ផង​ដើម្បី​សង្គ្រោះ​ជីវិត​នាង​ផងដែរ​។ នៅពេលនេះ​នាង​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទី​ពេទ្យ Changhai Hospital​។​

​    ​បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ចំពោះ​ឧ​ប្ប​តិ្ត​វ​ហេតុនេះ​។​

​    ​Tang Anqi ជា​តារាចម្រៀង​ស្រី​អាជីព​មកពី​ខេត្ត Hubei និង​ជា​សមាជិក​ក្រុម SNH48 ដែលមាន​ក្រុម​អ្នកគាំទ្រ​យ៉ាងច្រើន​ក្នុងពេល​បច្ចុប្បន្ន​៕

adverise with khmeread

មតិយោបល់