Jorge Valdano: Gareth Bale គឺជាដើមហេតុដែលនាំមានការបណ្តេញលោក Julen Lopetegui ចេញ

          ខ្សែប្រយុទ្ធ Gareth Bale ត្រូវ​បាន​គេចាត់ទុកថា ជា​អ្នក​ស្នង​តំណែង​របស់​កីឡាករ Cristiano Ronaldo នៅ​ពេល​កីឡាករ​រូបនេះ​ផ្ទេរ​ចេញ​ពី​ក្លឹប Tottenham ក្នុងតម្លៃ​៨៦លានផោន​កាល​ពី​ឆ្នាំ​២០១៣។        

ប៉ុន្តែវីរបុរស​របស់​ក្លឹប Real Madrid លោក Jorge Valdano បាន​បន្ទោស​កីឡាករ Bale ចំពោះបរាជ័យ​យ៉ាងធ្ងន់ធ្ងរកាល​ពីចុងសប្តាហ៍​មុន ដែល​ឈាន​ដល់​ការ​បណ្តេញគ្រូបង្វឹក​លោក Julen Lopetegui ចេញ។ លោក Valdano បាន​ដាក់បន្ទុកលើ​កីឡាករ​រូបនេះ បន្ទាប់ពីក្រុម Real Madrid ​ចាញ់​ក្រុម Barcelona ៥-១ ជា​ការប្រកួត​មួយដែល​ធ្វើឲ្យលោក Lopetegui ត្រូវបាត់បង់ការងារ។

លោក Valdano ជា​អតីត​កីឡាករ​និង​ប្រធាន​បច្ចេកទេសរបស់ក្លឹប Real Madrid បាន​និយាយថា “​យើង​បន្ត​ផ្តោតការយក​ចិត្ត​ទុកដាក់​លើ Bale ដោយ សារតែតម្លៃខ្លួន​របស់គាត់ ហើយ​តម្លៃនេះបានធ្វើ​ឲ្យ​គេចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិវ៉េលរូបនេះថា ជា​កីឡាករ​កំពូល​។ ប៉ុន្តែ​រយៈ​ពេល​៥ឆ្នាំ​កន្លងមកនេះ Bale មិន​បាន​ឆ្លើយតបឲ្យ​ស័ក្តិសមនឹងតម្លៃ​ដែល​ក្លឹប Real Madrid បាន​ចំណាយ​នោះទេ៕

adverise with khmeread
tiger
Loading ad ...