Nemanja Matic: Anthony Martial គឺជាកីឡាករឆ្នើម

    ថ្នាក់ដឹកនាំជាច្រើននាក់របស់ Man Utd បាននិយាយថា គ្រប់គ្នាត្រូវជឿជាក់លើ Anthony Martial ហើយការទាត់បញ្ចូលទីយ៉ាងល្អកាលពីថ្ងៃអាទិត្យគឺជាគ្រាប់បាល់ទី៥របស់កីឡាករអន្តរជាតិបារាំងរូបនេះនៅរដូវកាលនេះ។ ទម្រង់លេងដ៏ល្អរបស់ Martial បានកើតមាន បន្ទាប់ពីទទួលបានការផ្តល់ដំបូន្មានខ្លះពី លោក Carrington ។


    មិត្តរួមក្រុមខ្សែបម្រើ Nemanja Matic បានបង្ហើបប្រាប់ថា ខ្លួនបានជជែកជាមួយ Martial អំពីបញ្ហាទំនុកចិត្ត ស្របពេលគេជឿថា លោក Jose Mourinho និងគ្រូបង្វឹក Michael Carrick ក៏បានជួយអភិវឌ្ឍខ្សែបម្រើស្លាបរូបនេះផងដែរ។


    Martic បាននិយាយថា “Martial គឺជាកីឡាករឆ្នើម ហើយគាត់ត្រូវយល់ពីចំណុចនេះ។ គាត់ត្រូវការទំនុកចិត្តច្រើនជាងនេះ។ ប្រសិនបើគាត់ឈានដល់កម្រិតកំពូល គាត់អាចក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតក្នុងលីក”។


    Martic បន្តថា “ពេលខ្លះ ខ្ញុំមិនគិតថា គាត់ដឹងថា ខ្លួនគាត់ល្អប៉ុណ្ណាទេ។ គាត់មានអ្វីៗទាំងអស់ដែលក្លឹប Man Utd ត្រូវការក្នុងឋានៈជាកីឡាករឆ្នើមម្នាក់”៕
 

adverise with khmeread
tiger
Loading ad ...