Ronaldo លាតត្រដាងមូលហេតុដែលគាត់ចាកចេញពី Real Madrid ដោយឥតស្រណោះស្រណោក

Cristiano Ronaldo បានបើកចំហអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងប្រធានក្លឹប Florentino Perez ដែលរួមចំណែកឱ្យគាត់ចាកចេញទៅក្រុម Juventus ក្នុងតម្លៃ ១០០ លានផោន។

និយាយទៅកាន់ទស្សនាវដ្ដី France Football កីឡាករ Ronaldo បានលើកឡើងពីរបៀបដែលគាត់ត្រូវបានប្រព្រឹត្តដាក់ដោយលោក Perez ដែលជាហេតុផលចំបងក្នុងការត្រលប់ទៅវាលស្មៅនៅក្របខ័ណ្ឌ Serie A។

Ronaldo និយាយថា "គាត់មើលមកខ្ញុំដូចជាទំនាក់ទំនងជំនួញមួយរបស់គាត់។ ខ្ញុំដឹងពីរឿងនេះ។ អ្វីដែលគាត់ប្រាប់ខ្ញុំ មិនដែលចេញពីបេះដូងរបស់គាត់ឡើយ"។

Ronaldo បន្តថា "ខ្ញុំមានអារម្មណ៍បែបនេះនៅក្នុងក្លឹប ជាពិសេសពីប្រធានក្លឹបតែម្ដង ដែលពួកគេលែងចាត់ទុកខ្ញុំដូចពីមុន ដូចដែលពួកគេបានធ្វើពីគ្រាដំបូង។ ដើមឡើយ ៤ ទៅ ៥ ឆ្នាំមុន ខ្ញុំមានអារម្មណ៍ថាខ្ញុំគឺជា Cristiano Ronaldo។ ប៉ុន្ដែក្រោយមក គឺមិនមែនទៀតឡើយ"។

"ប្រធានក្លឹបបានមើលមកខ្ញុំតាមរយៈកែវភ្នែក ដែលមិនចង់និយាយរឿងដដែលៗ ដូច្នេះខ្ញុំលែងជាមនុស្សសំខាន់សម្រាប់ពួកគេហើយ ហើយដឹងថាខ្ញុំចង់មានន័យយ៉ាងណាហើយ។ នេះហើយដែលធ្វើឱ្យខ្ញុំគិតអំពីការចាកចេញពីក្លឹប។ ពេលខ្លះខ្ញុំចង់មើលព័ត៌មានដែលពួកគេនិយាយថាខ្ញុំបានសុំចាកចេញ។ វាជាការពិតតិចតួចដែរ ប៉ុន្ដែការពិតគឺថាខ្ញុំតែងតែមានអារម្មណ៍ថាប្រធានាធិបតីនឹងមិនសុំកុំឱ្យខ្ញុំចាកចេញនោះទេ"។

Ronaldo ចាកចេញពីក្លឹបអធិរាជស ដោយឈ្នះពាន Champions League ជាប់ៗគ្នា។ ហើយការចាកចេញរបស់គាត់ រួមទាំងគ្រូបង្វឹកលោក Zinedine ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង និងធ្វើឱ្យក្លឹបយក្សអេស្ប៉ាញមួយនេះរង្គោះរង្គើរ។

Ronaldo ក៏បានបន្ថែមទៀតថា លុយមិនធ្វើឱ្យគាត់មានអារម្មណ៍ចង់ទៅអ៊ីតាលីទេ ហើយគាត់ជ្រើសរើសការចាកចេញទៅចូលរួមមជាមួយនឹង Juventus ដោយសារពួកគេធ្វើឱ្យគាត់មានអារម្មណ៍ពួកគេត្រូវការគាត់៕


 

adverise with khmeread
tiger
Loading ad ...