យុវជនអាមេរិកដែលបាញ់ទឹកកាមដាក់កាតាបនិងគូទរបស់នារីម្នាក់នៅក្នុងរថភ្លើងញូវយ៉ក បានប្រគល់ខ្លួនឱ្យប៉ូលិសចាប់

បុរសម្នាក់ដែលជិះរថភ្លើងក្រោមដីនៅ New York និង បញ្ចេញទឹកកាមពីក្រោយស្ដ្រីម្នាក់ និងកាតាបរបស់នាង អំឡុងពេលធ្វើដំណើរ បានប្រគល់ខ្លួនឱ្យប៉ូលិស។

ជនរងគ្រោះអាយុ ២៧ ឆ្នាំបានកំពុងជិះរថភ្លើងខ្សែ D ក្នុងតំបន់ Midtown នៅម៉ោងប្រមាណ ៨ ព្រឹកកាលពីថ្ងៃ ១ តុលា បន្ទាប់មកជនចម្លែកម្នាក់ដែលប៉ូលិសកំណត់អត្តសញ្ញាណឈ្មោះ Ibrahim Mehsin វ័យ ១៨ ឆ្នាំបានបាញ់ទឹកកាមពីក្រោយនាង។

ប៉ូលិសនិយាយថា ស្ដ្រីនោះបានកំពុងឈរក្នុងទូរថភ្លើងចុងក្រោយមួយ នៅពេលជនចម្លែកល្មោភកាម ដែលពាក់អាវយឺតខ្មៅ និងខោខ្មៅឡើងមកលើរថភ្លើង ហើយឈរពីក្រោយនាង។

ពេលដល់ចំណតទីពីរ ជនរងគ្រោះជឿថា ជនល្មោភកាម Mehsin បានបាញ់ទឹកកាមមើលកាតាប និងគូទនាងពីក្រោយ។

ក្រោយពីរូបភាពត្រូវបានចេញផ្សាយលើសារព័ត៌មាន Mehsin បានប្រគល់ខ្លួនឱ្យប៉ូលិសកាលពីថ្ងៃចន្ទ និងជាប់ចោទពីបទបៀតបៀនផ្លូវភេទដោយតុលាការ៕
 

adverise with khmeread