សពរកឃើញទាំង៣នាក់បាត់ខ្លួនដោយលិចទូកក្នុងទន្លេបាសាក់ ឃើញវិញអស់ហើយ!

កណ្តាល ៖ ដោយការខិតខំប្រឹងប្រែងពីក្រុមគ្រួសារនៃសព និងសមត្ថកិច្ច ជាលទ្ធផលនៃការរុករកសាកសពបាត់ខ្លួន ករណីលិចទូកក្នុងទន្លេបាសាក់ បណ្ដាលឱ្យមនុស្សបាត់ខ្លួនចំនួន៣នាក់ រហូតមកដល់យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ សពរកឃើញទាំង៣នាក់វិញហើយនៅចំណុចជិតកន្លែងកើតហេតុចម្ងាយប្រហែល ៤០០ម៉ែត្រភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះចំនួន ៣ នាក់រួមមាន ១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ,២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំនិង៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ(អ្នកទាំង៣នាក់ជាបងប្អូនបង្កើត)ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល ។

គួររំលឹកថា មានករណីលិចទូកក្នុងទន្លេបាសាក់ បណ្ដាលឱ្យ មនុស្សបាត់ខ្លួន៣នាក់ នាថ្ងៃចន្ទ
ទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រិន មករា(ជនរងគ្រោះ) និងមិត្តស្រី (ជាសង្សារ) ឈ្មោះ (មិនស្គាល់អត្តសញ្ញាន) ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន ៣ ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង (តាមដងទន្លេបាសាក់) ដោយពួកគេមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូកឡើយ ។

ពេលនោះឈ្មោះ រិនមករា (ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះមួង រិន ក៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួនដែរ។

ពេលដែលទូកបានបើកឃ្លាតចេញពីច្រាងទន្លេបានចម្ងាយប្រវែងប្រហែល៤០
ម៉ែត្រស្រាប់តែមានខ្យល់បក់ខ្លាំងបណ្ដាលឱ្យទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះវ៉េត ចាន់ភារុនភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ។ ពេលហែលទៅដល់ចំណុចកើតហេតុ ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន ឱ្យស្រវាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអុំមកពីខាងត្រើយឃុំកោះអន្លងចិន មកជួយធ្វើការសង្គ្រោះ បានស្ដ្រីជាសង្សារម្នាក់ទៀត។

ចំណែកជនរងគ្រោះចំនួន ៣ នាក់ទៀតមានឈ្មោះ រិន មករា ភេទប្រុស,ឈ្មោះរិន ស្រីអូន ភេទស្រី,ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង។

ពេលនេះសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះឃើញវិញទាំង ៣ នាក់ហើយ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab