adverise with khmeread 1eb8854a 5ceb 4418 b62c 6b7b42d24f90

ងងឹតមុខជ្រុលចង្កូតឡានធ្លាក់ខុសផ្លូវក្រឡាប់ របួស៤នាក់

       កណ្តាល ៖ រថយន្តដឹកសម្ភារ:ស្ទូចផ្ទះបានជ្រុលចង្កូចធ្លាក់ចេញពីផ្លូវក្រឡាប់បណ្តាលឲ្យរងរបួស៤នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលា​ម៉ោង៨និង​២០នាទីថ្ងៃទី១០ធ្នូឆ្នាំ២០១៥នៅចំណុចផ្លូវជាតិលេខ១ ចន្លោះ​គីឡូម៉ែត្រ លេខ​៤៨-៤៩ ភូមិ​ពោធិ​មៀវ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។
    ប៉ូលិសប៉ុស្តិ៍គគីរធំ បានឲ្យដឹងថា រថយន្ដបង្កគ្រោះថ្នាក់ដោយឯកឯងចំណុះ ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ2B-4629 បើកបរដោយឈ្មោះ គឹម សំអុន ប្រុស អាយុ៦៧ឆ្នាំមានទីលំនៅភូមិដីដុះឃុំសំរោងធំ ស្រុកៀនស្វាយរងរបួសស្រាលរថយន្ដនេះដឹកដែកឧបករណ៍ស្ទូចផ្ទះ ហើយនៅលើរថយន្ដនេះមានកម្មករចំនួន៣នាក់ជិះនៅលើរថយន្ដនេះ។
      ប៉ូលិសបន្តថា ក្រោយពេលរថយន្ដនេះក្រឡាប់បណ្ដាលឲ្យកម្មកររងរបួស៣នាក់ ១-ឈ្មោះណយ ឆេងលី ភេទ ប្រុសអាយុ៤៥ឆ្នាំរបួសស្រាល ២-ឈ្មោះឡាច ឆន ភេទប្រុសអាយុ៣៥ឆ្នាំរបួសធ្ងន់។៣-ឈ្មោះឌៀន ប្រុសភេទប្រុសអាយុ២៧ឆ្នាំ របួសធ្ងន់។អ្នកទាំង៣នាក់ មានទីលំនៅភូមិដីដុះឃុំសំរោងធំ ស្រុកកៀនស្វាយ។
    តាមការឆ្លើយប្រាប់របស់អ្នកបើកបរឈ្មោះគឹម សំអុនថា គាត់ងងឹតមុខ ពេលដែលគាត់ធ្វើដំណើរ ពីអ្នកលឿងឆ្ពោះទៅផ្ទះ នៅស្រុកកៀនស្វាយ ។លុះដល់ចំណុចខាងលើស្រាប់​តែ​ងងឹតមុខបណ្ដាលឲ្យគាត់រេចង្កូតជ្រុលខុសផ្លូវ ហើយរថយន្ដបានក្រឡាប់ខាងស្ដាំដៃតែម្ដង។
    ក្រោយទទូលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុរួចបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យភ្នំពេញ៕

adverise with khmeread

មតិយោបល់