adverise with khmeread Cut a whole onion into 4 pieces and place it in your home. the reason brilliant

កាត់​ខ្ទឹមបារាំង​ជា​បួន​កង់​រួច​បោះ​ជុំវិញ​ផ្ទះ​ឬ​ក្បែរ​គ្រែ​ដេក ហើយ​ចាំ​មើលថា​មានរឿង​អ្វី​កើតឡើង​នៅពេល​យប់​!

    ​ខ្ទឹមបារាំង​គឺជា​បន្លែ​បុរាណ និង​ជា​ផ្នែក​មួយ​នៃ​រូបមន្ត​អាហារ​តាម​ប្រពៃណី​របស់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។ គុណសម្បត្តិ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ខ្ទឹមបារាំង​ក៏មាន​ភាពល្បីល្បាញ​ណាស់ដែរ ហើយ​អ្នកវិទ្យាសាស្ត្រ​ក៏បាន​រកឃើញ​ពី​របៀប​ដែល​សមាសធាតុ​គីមី​រប​ស់វា​ជួយ​ដល់​សុខភាព​របស់​យើង​ផងដែរ​។

​    ​ខាងក្រោម​នេះ​គឺ​មូល​ហេតុដែល​គេ​បោះ​ខ្ទឹមបារាំង​នៅ​ជុំវិញ​ផ្ទះ​ឬ​ក្បែរ​គ្រែ​ដេក​។​

​    ​* ខ្ទឹមបារាំង​ជួយ​អ្នក​ទប់ស្កាត់​ជំងឺ​ផ្តាសាយ
​    ​ការយក​ខ្ទឹម​មក​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្តាសាយ​មាន​ប្រភពដើម​ចេញពី​ចិន​តាំងពី​រាប់ពាន់​ឆ្នាំមុន​មកម្ល៉េះ​។ ឱសថ​បុរាណ​ចិន​ចូលចិត្ត​ប្រើ​គ្រឿងផ្សំ​ពី​ខ្ទឹមបារាំង​ដោយសារតែ​គុណសម្បត្តិ​ព្យាបាល​ជំងឺ​ដ៏​មាន​ប្រសិទ្ធភាព និង​ការបំបាត់​ការ​ច្រាល់​ស្លេស​របស់​ខ្ទឹមបារាំង​។ សមត្ថភាព​របស់​ខ្ទឹមបារាំង​ក្នុងការ​បំបាត់​រោគសញ្ញា​ផ្តាសាយ ដូចជា​ក្អក ច្រាល់​ស្លេស ការឆ្លង​មេរោគ​ផ្លូវដង្ហើម និង ជំងឺ​រលាក​ទងសួត​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

​    ​លើសពីនេះ​ទៀត ចិន​មាន​ប្រពៃណី​ក្នុង​ការដាក់​ដុំ​ខ្ទឹមបារាំង​នៅក្បែរ​គ្រែ​ពេលយប់ ឬ នៅ​ជុំវិញ​ផ្ទះ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​ទៀតផង​។

​    ​យោងតាម​ទ្រឹស្តី ខ្ទឹមបារាំង​ឆៅ​ស្រូបយក​មេរោគ​នៅក្នុង​ខ្យល់ និង​ទប់ស្កាត់​មេរោគ​ទាំងនោះ​មិនឱ្យ​ចូលក្នុង​រាងកាយ​បានឡើយ​។

​    ​នៅចាំ​ដល់​ណា យប់​នេះ​សាក​ល្បងមើល​ទាំងអស់គ្នា​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់