គេសង្ស័យថាប្តីប្រពន្ធក្នុងរូបថតផ្តិតជាប់លើគម្របទូរស័ព្ទស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ តែឥឡូវអាថ៍កំបាំងនៃរូបនេះត្រូវបានបកស្រាយ

អាជ្ញាធរនិយាយថា មានឱកាសតិចតួចណាស់ ដែលមានអ្នករស់រានមានជីវិតពីជើងហោះហើររបស់យន្តហោះ Lion Air ដែលធ្លាក់នៅប្រទេសឥណ្ឌូនេស៊ី។ នេះជាអ្វីដែលយើងដឹងអំពីអ្នកដំណើរទាំង ១៨៩ នាក់នៅលើយន្តហោះ។

យោងតាមក្រុមហ៊ុន Lion Air យន្តហោះនោះ បានដឹកអ្នកដំណើរវ័យជំទង់ ១៧៨ នាក់ ក្មេងម្នាក់ និងទារក ២ នាក់។ បន្ថែមពីលើនោះមានអ្នកបើកយន្តហោះពីរនាក់ និងអ្នកបម្រើការយន្តហោះ ៦ នាក់ផ្សេងទៀតលើនោះ។

ការស្វែងរកកំពុងបន្តសម្រាប់ជនរងគ្រោះ ជាពិសេសកម្ទេចកម្ទីយន្តហោះនោះ ដើម្បីស្វែងរកថាហេតុអ្វីបានជាយន្តហោះធ្លាក់ទៅក្នុងសមុទ្រត្រឹមតែ ១៣ នាទី បន្ទាប់ពីចេញដំណើរ។

ហើយរបស់របរលើយន្តហោះ ដែលបានស្រង់ចេញពីសមុទ្រ គេឃើញគម្របទូរស័ព្ទមួយគ្រឿងមានរូបប្ដីប្រពន្ធមួយគូកំពុងដើរលើស្ពាននៅលើគម្របនោះ។ ហើយរូបភាពគម្របទូរស័ព្ទនោះត្រូវបានអ្នកលេងបណ្ដាញសង្គមរកឃើញអាថ៍កំបាំងរបស់ពួកគេ។

អ្នកលេងបណ្ដាញសង្គមឥណ្ឌូនេស៊ីបានរកឃើញរឿងរ៉ាវពីក្រោយប្ដីប្រពន្ធមួយគូនោះ និងភ្លាមៗពួកគេរកឃើញរូបភាពរបស់ពួកគេនៅលើបណ្ដាញសង្គម Instagram។

រូបភាពនោះត្រូវបានផុសនៅលើគណនីឈ្មោះ Yunita Savitri ប៉ុន្ដែនាងខ្លួនឯងមិនបាននៅលើយន្តហោះជាមួយនឹងប្ដីរបស់នាងឈ្មោះ Wahjoe Noegrohantoro នោះទេ ហើយគម្របទូរស័ព្ទរបស់គាត់ត្រូវបានគេរកឃើញពេលស្រង់កម្ទេចកម្ទីយន្តហោះ។

ក្មួយប្រុសរបស់គាត់ឈ្មោះ Antonius Hartono បានប្រាប់ទៅវេបសាយ BBC ថា គាត់បានឃើញគម្របទូរស័ព្ទនោះ បន្ទាប់ពីត្រូវបានម្ដាយរបស់គាត់ប្រាប់ថា ពូរបស់គាត់នៅលើយន្តហោះធ្លាក់នោះ។

គាត់បាននិយាយថា "រៀងរាល់ពេលខ្ញុំមើលរូបភាពដែលគេបង្ហោះលើបណ្ដាញសង្គម ខ្ញុំមានអារម្មណ៍សោកសៅណាស់។ ខ្ញុំមិនអាចស្រមៃបានថាតើប្រពន្ធ និងកូនរបស់គាត់មានអារម្មណ៍យ៉ាងណានោះទេ។ វា គឺជារឿងដ៏រន្ធត់ចិត្ត។ មួយសប្ដាហ៍កន្លងមកនេះ ខ្ញុំបានជួបគាត់ និងគ្រួសារទាំងមូលរបស់យើងនៅវិស្សមកាល។ យើងមិននឹកស្មានដល់ថា មួយសប្ដាហ៍បន្ទាប់ គាត់ទៅចោលយើងចឹងសោះ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab