លួចឡានបានហើយ ប្តូរពណ៌ ប្តូរស្លាកលេខ ៣ថ្ងៃក្រោយម្ចាស់គេចាប់បាន ដោយសារស្គាល់មុខចោរតាមកាមេរ៉ាសុវត្ថិភាព

ភ្នំពេញ ៖ ដោយសារស្គាល់មុខ ស្គាល់ភិនភាគចោរលួចរថយន្តមួយគ្រឿងដែលបានបាត់កាលពី៣ថ្ងៃមុន ត្រូវបានម្ចាស់រថយន្តប្រទះឃើញវិញ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដមនៅទល់មុខមន្ទីពេទ្យ ព្រះអង្គឌួង ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា  ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ​ សុខ ជា  ភេទប្រុស  អាយុ៣០ឆ្នាំ​ មុខរបរត់តាក់ស៊ី​ ស្នាក់នៅម្ដុផ្សារសាមហាន់ សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ​។ រីឯជនសង្ស័យដែលចាប់ខ្លួនឈ្មោះ សម្ភស្ស ​ភេទប្រុស ​អាយុ១៦ឆ្នាំ ​មុខរបរត់កង់បី ស្នាក់នៅមិនពិតប្រាកដ។ 

​តាមសម្តីម្ចាស់រថយន្តប្រាប់ឱ្យដឹងថា​ រថយន្តរបស់គាត់ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5759 ត្រូវក្រុមចោរលួចទៅ៣ថ្ងៃមុន ហើយប្តូរពណ៌ខ្មៅ ទៅជាពណ៌សដោយបិទស្កុតពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH.1637 ជាស្លាកលេខក្លែងក្លាយ​។ 

​ជនរងគ្រោះនិយាយទៀតថា រថយន្តរបស់គាត់នេះ ត្រូវចោរលួចយក នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះខ្លួន ដែលស្ថិតនៅម្ដុំផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ​។  

​លុះមកដល់យប់ថ្ងៃកើតហេតុខាងលើ គាត់ក៏ប្រទះឃើញជនសង្ស័យដូចភិនភាគចោរតាមកាមេរ៉ាសុវត្ថិភាព កំពុងបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅនោះ យកមកផ្ញើនៅទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ដោយចតទុកនៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដម​។ 

​ពេលនោះគាត់ក៏យកតេឡេ ចុចសាកមើល ស្រាប់តែរថយន្តនោះលោតភ្លើងសញ្ញា ហើយក៏យកកូនសោទៅចាក់ទ្វាររថយន្តគឺត្រូវទាំងអស់ ហើយប្រាកដថាពិតជារថយន្តរបស់គាត់ ទើបប្ដឹងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ រួចបានឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗ​។  

​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ទៅស្នងការដ្ឋានប៉ូលិស​រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab