ភ្លើងឆេះសិប្បកម្ម​ផលិត​ឡាំងស្នោឈ្មោះ សាន់នី ខ្ទេចក្លាយជាផេះ

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅ​រោង​សិប្បកម្ម​ផលិត​ឡាំងស្នោឈ្មោះ សាន់នី ផ្ទះ​លេខ៣៩៣ស្ថិតតាមបណ្តោយផ្លូវលំ ក្រុម​ទី​២ ភូមិ​ត្នោ​តជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ នាវេលាម៉ោង៣នាទី​រសៀល ថ្ងៃ​ទី៣០ ខែ​តុលា​ ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា ​ម្ចាស់ឈ្មោះស៊ូ ហុង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរម្ចាស់​សិប្បកម្ម​។ មូលហេតុជាង​ផ្សាដែក​ធ្វើ​ឱ្យធ្លាក់​ធូប​ផ្សាដែក​បង្ក​ជា​អគ្គិភ័យ​ បណ្តាលឱ្យឆេះសំណង់ថ្មបេតុងប្រក់ស័ង្កសី ទំហំ២០គុណនឹង២៥ម៉ែត្រខូចខាតឆេះ​ម៉ាស៊ីន​ផលិត​ឡាំងស្នោចំនួន​ ៥គ្រឿងនិងពុំបាន​បណ្តោលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់ដល់មនុស្សឡើយ។

​ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន ស្មើនឹង ៤៨ម៉ែត្រគូប​។ ក្នុងនោះមាន រថយន្តជំនួយរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប រថយន្តក្រសួងមហាផ្ទៃចំនួន ៥គ្រឿង ​ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើនឹង ៣០ម៉ែត្រគូប និងរថយន្តកង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចំនួន ៤គ្រឿង ​ប្រេីប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ៤​ល្ងាច​ នាថ្ងៃដដែល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab