កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីនៅចំណុច បន្ទប់ជួលលេខ៣ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ ឈ្មោះ អ៊ិន បូនីន ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅ បន្ទប់ជួលលេខ៣ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​។

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរចម្លើយ នឹងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab