ប៉ូលិសបង្ក្រាបអ្នកលេងកាំបិត​ធំម្នាក់ប្រចាំក្រុង​ពោធិ៍សាត់

​ពោធិ៍សាត់ ៖ កម្លាំង​ប៉ូលិសជំនាញ​ព្រហ្មទណ្ឌ​​ក្រុង​ពោធិ៍សាត់ ប៉ូលិសប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អាត់ សហការ​ចុះបង្ក្រាប​មុខសញ្ញា​អ្នកលេង​កាំបិត​ធំ ក្នុងនោះ​កម្លាំង​ប៉ូលិសបាន​ឃាត់​ចាប់ខ្លួនបាន​ម្នាក់ក្នុងចំណោមបក្ខពួកច្រើននាក់  ​រួមទាំង​វត្ថុតាង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា មុខសញ្ញា​ក្មេង​ទំនើង​លេង​កាំបិត​ធំ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឌឿ​ន អា​នុ​ន ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ​ រស់នៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង.ខេត្តពោធិ៍សាត់​។ ក្នុងនោះ​កម្លាំង​ដកហូត​បាន​វត្ថុតាងកាំបិត​កែច្នៃចំនួន ៤ដើម។ 

​ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិស ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​ថា​មាន​ក្មេង​ទំនើង​ពី​ក្រុម​កំពុង​ឌឺដង​ដាក់គ្នា នៅវេលា​ម៉ោង៩ និង៣០នាទី យប់​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្ទះ​ឈ្មោះ សុខ ដាលីន ភេទ​ស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ស្ថិត​ក្នុងភូមិ​ស្ថានីយ សង្កាត់​ស្វាយ​អាត់ ក្រុង.ខេត្តពោធិ៍សាត់។

​ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅដល់​ប៉ុន្តែ​បាន​រត់គេចខ្លួន​បាត់អស់ នៅសល់​ជនសង្ស័យម្នាក់ ក៏បាន​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​បែបនេះ ជនសង្ស័យ​រួមទាំង​វត្ថុតាង(កាំបិត)បាន​នាំយកមក​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន​​ក្រុង​ពោធិ៍សាត់ ដើម្បី​បំពេញ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​បញ្ជូនបន្ត ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​​ខេត្ត​​ចាត់ការ​បន្ត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab