លិច​ទូក​ដឹក​កម្មករសំណង់១គ្រឿង បណ្ដាល​ឱ្យ​កម្មករ​ម្នាក់​ស្លាប់ និង​កម្មករ​ម្នាក់ទៀត​​បាត់​ខ្លួន

ព្រះសីហនុ  ៖ មានករណី​លិច​ទូក​ដឹក​កម្មករសំណង់១គ្រឿង បណ្ដាល​ឱ្យ​កម្មករ​ម្នាក់​ស្លាប់ និង​កម្មករ​ម្នាក់ទៀត​បាន​បាត់​ខ្លួន ខណៈដែល​សមត្ថកិច្ច​កំពុង​ព្យាយាម​តាម​ស្វែងរក ដែលបានកើត​ឡើង​នៅ​ចំណុច «ពយ​អាវ​ខ្មោច» ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង-ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង០៧ និង៣០នាទី ព្រឹក​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

​សមត្ថកិច្ចនិយាយថា ​កម្មករ​ដែល​បាន​ស្លាប់ឈ្មោះ ធំ សា​រ៉ា​ត ភេទ​ប្រុស អាយុ៥៦ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​ចាក់អង្រែលើ សង្កាត់​ព្រែក​តា​គង់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ម្នាក់ទៀត​ដែល​បាន​បាត់​ខ្លួន ឈ្មោះ ស៊ា​ប ភេទ​ប្រុស អាយុ​ប្រហែល៣៣ឆ្នាំ មុខរបរ​កម្មករ មាន​ស្រុកកំណើត នៅ​ខេត្តកំពត។ 

​មូល​ហេតុដែល​កើតមានឡើង នូវ​ករណី​លិច​ទូក​ដឹក​កម្មករសំណង់ ខាងលើនេះ ដោយសារតែ​ទូក​នេះ ជា​ប្រភេទ​ទូក​កន្ទុយ​វែង ហើយ​បាន​ដឹក​លើស​ចំណុះ រហូតដល់១៣នាក់ ទើប​បណ្ដាល​ឱ្យមានការ​លិច​បែបនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab