ចាប់ខ្លួន​យុវជន​ក្លាហាន​ម្នាក់ ពីបទ​គំរាមកំហែង​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់

​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បានធ្វើការ​ចាប់ខ្លួន​យុវជន​ក្លាហាន​ម្នាក់ ពីបទ​គំរាមកំហែង​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់  នៅចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​អញ្ចាញ៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ ទ​ន ផានិត អាយុ២៣ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិត ស្នាក់នៅ​ភូមិ​ត្រពាំង​អញ្ចាញ៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។ រីឯ​ជនរងគ្រោះ ឈ្មោះ ទ​ន សុខ​ណាក់ អាយុ៣០ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ៥៣ ផ្លូវ​បេតុង ភូមិ​ត្រពាំង​អញ្ចាញ៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​សួរនាំ និង​បញ្ជូនបន្ត​មកកាន់ប៉ូលិស​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab