ចម្លាក់ឈើខ្មៅអាថ៍កំបាំងជាច្រើនត្រូវបានរកឃើញនៅប៉េរូ

បន្ទប់មួយពេញទៅដោយរូបចម្លាក់ឈើខ្មៅអាយុកាល ៨០០ ឆ្នាំ ដែលមានកម្ពស់ប្រហែល ៧០ សង់ទីម៉ែត្រត្រូវបានរកឃើញក្នុងប្រទេសប៉េរូ។

រូបចម្លាក់ដ៏មានតម្លៃនោះ ត្រូវបានរកឃើញក្នុងប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងតំបន់ Chan Chan ។

រូបចម្លាក់មួយចំនួន គឺមានពាក់ម៉ាស់ដីឥដ្ឋ ហើយរូបចម្លាក់ទាំងអស់ត្រូវបានដាក់បញ្ឈរក្នុងរន្ធមួយរៀងៗខ្លួន។

រូបចម្លាក់ដ៏អាថ៍កំបាំងទាំងនោះតម្រង់ជួរគ្នាតាមច្រកផ្លូវពិធីបុណ្យមួយក្នុងជញ្ជាំងដីឥដ្ឋ Utzh An ដ៏ស្មុគស្មាញ។

តំបន់ Chan Chan គឺជាទីក្រុងធំបំផុតក្នុងសម័យកាលមុន Columbian America និងក្លាយជាតំបន់បេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៦។

ហើយសម័យកាលរុងរឿងរបស់តំបន់នេះគឺពីឆ្នាំ ៩០០ ដល់ឆ្នាំ ១៤៧០ និងមានផ្ទះប្រជាជនប្រមាណ ១ ម៉ឺនខ្នងអំឡុងសម័យនោះ។

ទីន្លែងនោះបានដួលរលំ បន្ទាប់ពីចាញ់សង្គ្រាម និងត្រូវបានវាយដណ្ដើមយកដោយចក្រភព Inca ។ 

បន្ទាប់ពីចំណុចនោះ ទីក្រុងនេះស្ថិតក្រោយការបាញ់ផ្លោងគ្រាប់ ហើយទីបំផុតបានធ្លាក់ចូលទៅក្នុងស្ថានភាពមិនអាចជួសជុលបាន ដែលក្រោយមកត្រូវបានគេបោះបង់ចោល៕


 

adverise with khmeread