4671a34e c09f 404a 80a8 bcc119c36b53

រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ម៉ូតូ​បើក​ពីក្រោយ​បុក​ស្លាប់​ម្នាក់​របួស​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ​ត្រូវ​យុវជន​២​នាក់​ជិះ​ម៉ូតូ​បុក​ពេញទំហឹង​បណ្ដាល​
​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​
​មន្ទីរពេទ្យ​។ 

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​
២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ក្ដី​ចាស់​សង្កាត់​ព្រែកលៀប​ខណ្ឌ​
​ជ្រោយចង្វារ​។​

    ជនរងគ្រោះ​ឈ្មោះ តេង អៀង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​ស្លាប់​)​ស្នាក់នៅ​ភូមិ​ព្រែក​បាំង​ឃុំ
ស៊ីធរ​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​និង​អ្នករួមដំណើរ​ជាមួយ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​
​ឈ្មោះ​នោះឡើយ​(​រងរបួស​ធ្ងន់​)​។ 

    ជនរងគ្រោះ​បើកបរ​ម៉ូតូ​ធំ​ម៉ាក​ពូ​សា​ពណ៌​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BV-
1197​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​ដោយ​
បន្សល់ទុក​នូវ​រថយន្ត​កូរ៉េ​មួយគ្រឿង​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-8622​។​

    ប្រភព​ព័​ត័​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​
​បង្កហេតុ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ 

    លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​បង្កហេតុ​បត់​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​បម្រុង​វិលត្រឡប់​
​ទៅក្រោយ​ស្រាប់តែ​ជនរងគ្រោះ​ជិះ​ម៉ូតូ​យ៉ាងដូច​ហោះ​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​​រថយន្ត​បង្កហេតុ​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ម្នាក់​និង​ម្នាក់ទៀត​រង​
​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ 

   ក្រោយពី​កើតហេតុ​ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​
​ទំនាក់ទំនង​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​មក​ធ្វើការ​វាស់វែង​។​

    សាកសព​ជនរងគ្រោះ​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​
​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់