Dele Alli បន្តកិច្ចសន្យាថ្មីរយ:ពេលវែងជាមួយក្លឹប Spurs នឹងមានប្រាក់ឈ្នួល ១០០.០០០ផោនក្នុងមួយសប្តាហ៍

          ខ្សែបម្រើ​​ Dele Alli បាន​បន្ត​កិច្ច​សន្យា​​ថ្មី​ជាមួយ​ក្លឹប Tottenham Hotspur ដល់​ឆ្នាំ​២០២៤។ ការចរចា​បន្ត​កិច្ច​សន្យា​នេះបន្ត​កើត​មាន​ច្រើន​ខែ​មក​ហើយ។​

          បើទោះបីជា​ប្រាក់ឈ្នួល​ក្នុងកិច្ច​សន្យា​ថ្មី​​មិន​ត្រូវ​បាន​បង្ហាញក៏ដោយ​ ក៏ប៉ុន្តែAlli  នឹង​ទទួល​បាន​ការតម្លើងប្រាក់ឈ្នួល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​កិច្ច​សន្យា​បច្ចប្បន្ន​ដែលមានទឹកប្រាក់​៥០.០០០ផោន​ក្នុង​មួយសប្តាហ៍​ ដូច្នេះការ​តម្លើង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រាក់ឈ្នួល​របស់​ Alli កើន​ដល់​១០០.០០០ផោន​។

          កីឡាកររូបនេះបាន​ផ្ទេរពី​ក្លឹប MK Dons មក​ចូល​រួម​ជាមួយក្លឹប Spurs ​កាល​ពីឆ្នាំ​២០១៥​ ហើយ​បាន​បង្ហាញមុខ​ក្នុង​ក្រុមជម្រើស​ដំបូងរហូតចាប់​តាំងពីពេលនោះមក។

          Alli រកបាន​៤៨​គ្រាប់ក្នុងការ​បង្ហាញមុខ​១៥៣លើក​សម្រាប់ក្រុម Spurs ហើយ​កិច្ច​សន្យា​ថ្មី​នេះ​ផ្តល់​ទំនុកចិត្ត​បន្ថែម​ទៀត​ដល់​ក្រុម​របស់​លោក Mauricio Pochettino ។ បើទោះបីជា​ Alli មិន​ទាន់​លើក​ពាន​ធំ​ណាមួយ​ជាមួយ​ក្លឹប Spurs ក៏ដោយ​ ក៏ Alli បានជាប់ជា​កីឡាករ​ឆ្នើមវ័យ​ក្មេង​នៅ​ក្របខណ្ឌ PL ​ក្នុង​ពីរ​រដូវកាល​ដំបូង​របស់ខ្លួន​ជាមួ​យ​ក្លឹប Spurs ហើយ​បាន​ក្លាយ​ជា​សមាជិក​សំខាន់​នៃ​ក្រុមជម្រើសដំបូងរបស់ក្រុម Spurs ៕ ​

adverise with khmeread
tiger
Loading ad ...