Barcelona គ្រោងលក់ Ousmane Dembele នៅខែមករា

          មាន​សញ្ញានៃ​ការ​ចង់​ផ្តាច់ទំនាក់ទំនង​រវាងក្លឹប Barcelona និង​កីឡាករឆ្នើម Ousmane Dembele បន្ទាប់ពី​ខ្សែប្រយុទ្ធរូបនេះ​មក​ដល់​យឺតេពេលក្នុងការ​ប្រកួត​រវាង​ក្រុម Barcelona ជាមួយ​ក្រុម Inter Milan ក្នុង​ក្របខណ្ឌ​​ CL​។

 

          Dembele មក​ដល់​ពហុកីឡាដ្ឋាន Nou Camp យឺត​២៥​នាទី​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អង្គុយ​មើល​ពេញ​ទាំង​ការ​ប្រកួត ហើយគ្រូបង្វឹកលោក Ernesto Valverde មិន​ទាំង​បានដាក់​ឲ្យ​ Dembele ​កំដៅ​សាច់ដុំផង។

          ក្រោយមក លោក Valverde បាន​និយាយសម្រាល​ពីឧប្បត្តិហេតុ​នេះ​ ដោយ​អះអាងថា នេះគឺជា​ការ​សម្រេចចិត្ត​បែប​បច្ចេកទេស​សុទ្ធសាធ​ ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​លើក​ឡើង​ថា បញ្ហា​ជាមួយ​ Dembele គឺធ្ងន់ធ្ងរណាស់។

          ព័ត៌មាននេះបាន​ធ្វើ​ឲ្យ​ក្លឹប​ធំបី​នៅ​ក្របខណ្ឌ​​ PL ​ប្រុង​ជើង​ការ​ ដោយ​ក្លឹប Chelsea, Arsenal និង​ក្លឹប Liverpool ត្រូវ​គេជឿថា កំពុង​ចាប់អារម្មណ៍ចង់​បាន​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ៕

adverise with khmeread
tiger
Loading ad ...