Man Utd មានប្រៀបក្នុងការផ្ទេរកីឡាករវ័យក្មេង Jadon Sancho

          ក្លឹប​ Man Utd ​បាន​ក្លាយ​ជា​ក្លឹប​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​មួយដែលគ្រោងនឹងចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Jadon Sancho​ ជា​អតីត​ខ្សែបម្រើ​ស្លាបរបស់​ក្លឹប​ Man City។

          កីឡាករ​វ័យជំទង់រូបនេះ​មាន​ទម្រង់លេង​លេចធ្លោ​នៅ​រដូវកាល​នេះជាមួយ​ក្លឹប Dortmund ដោយ​រក​បាន​៥គ្រាប់និង​បង្កើត​ឱកាស​៧លើក​ផ្សេងទៀត​ក្នុង​ការ​បង្ហាញមុខ​១៧​លើក​។ ការចាប់ផ្តើមដ៏ល្អ​នៅ​យុទ្ធនាការ​ឆ្នាំ​២០១៨/១៩ ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ទទួល​បាន​ការ​កោះហៅ​សម្រាប់ក្រុមជម្រើស​ជាតិ​របស់​អង់គ្លេស​ផងដែរ។

          កីឡាករវ័យ១៨​ឆ្នាំរូបនេះបន្ត​ការ​ចាប់ផ្តើម​ដ៏ល្អនៅ​រដូវកាល​នេះ​កាល​ពីចុងសប្តាហ៍​ដោយ​រក​បាន​២គ្រាប់​ អំឡុង​ប្រកួត​ជាមួយក្រុម Hertha ហើយ Sancho ចាប់ផ្តើម​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប។

          បើទោះបីជា​ City កំពុង​ធ្វើ​ការងារលើ​លក្ខខណ្ឌទិញផ្តាច់​ Sancho ពី​ក្លឹប Dortmund ក៏ដោយ ក៏ក្លឹប Man Utd ​នៅ​តែជា​ក្លឹប​មាន​ប្រៀប​ក្នុង​ការសម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​៕

adverise with khmeread
tiger
Loading ad ...