Wilfried Zaha ទទួលសារគំរាមសម្លាប់និងរងការប្រមាថបែបរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ

            កីឡាករ Wilfried Zaha បាន​រិះគន់​តបចំពោះ​ក្រុម​រើស​អើង​ជាតិ​សាសន៍​មក​លើ​ខ្លួន​ និង​ក្រុម​គ្រួសារ​ជាមួយនឹងសារគំរាម​សំលាប់​ ដោយ​សារតែកីឡាករ​រូបនេះ​រកបាន​គ្រាប់បាល់​ប៉េណាល់ទីចុងម៉ោង​ អំឡុង​ពេលក្រុម Crystal Palace ​ប្រកួត​ជាមួយ​ក្រុម Arsenal កាល​ពីថ្ងៃអាទិត្យ​។

          ខ្សែបម្រើ​ស្លាបសញ្ជាតិកូឌីវ័ររូបនេះត្រូវ​ខ្សែការពារ​ Granit Xhaka របស់​ Arsenal ទាក់ជើងផ្តួលហើយ Zaha រកបានគ្រាប់បាល់ប៉ណាល់ទី​ចុងម៉ោង​ដែលជួយឲ្យ​ក្រុម Crystal Palace តាម​ស្មើ​ក្រុម Arsenal ។ ​គ្រាប់បាល់​នេះ​បាន​បញ្ចប់​ស្ថិតិ​ឈ្នះ​១១លើក​ជាប់គ្នា​របស់ Arsenal។

          ប៉ុន្តែ​ Zaha បាន​បង្ហើប្រាប់ថា ប្រតិកម្ម​ដែលពោរពេញដោយ​ភាពស្អប់​ខ្ពើម​នេះ បាន​ឈាន​ដល់​កម្រិត​អាក្រក់​បំផុតមិន​ធ្លាប់មាន។ ការ​ប្រមាថមើលងាយ​ដែល​សំដៅ​លើ​ Zaha កើត​មាន​ បើទោះបីជា​កីឡាករ Xhaka សារភាពក្នុងបទស ម្ភា​សន៍មួយ​តាមទូរទស្សន៍​ថា ការ​សម្រេចចិត្ត​ផ្តល់​បាល់ប៉េណាល់ទី​ទៅក្រុម Crystal Palace គឺជា​រឿង​ត្រឹម​ត្រូវ​ក៏ដោយ៕

adverise with khmeread
tiger
Loading ad ...