ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ផ្តល់សេវាជំនួយបច្ចេកទេសតាមរយៈ Facebook Messenger ២៤ម៉ោងដំបូងគេក្នុងប្រទេសកម្ពុជា ដែលរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI (Artificial Intelligence)

ចាប់តាំងពីដំណើរការក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានផ្តោត សំខាន់លើការផ្តល់ជូនកម្ពុជានូវសេវាកម្មភ្ជាប់អ៊ិនធឺណិតដោយផ្តោតលើគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។

ដើម្បីបំពេញនូវតម្រូវការទីផ្សារអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា ដែលកំពុងតែត្រូវការក្នុងគ្រប់​​     វិស័យ ជាពិសេសភាពជាដៃគូដំណោះស្រាយបណ្តាញលំដាប់ខ្ពស់សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹង កំពុងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនដែលមានដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។

លើសពីនេះទៅទៀតដើម្បីរក្សាគុណភាពអ៊ិនធឺណិតសម្រាប់អតិថិជនរបស់ខ្លួនក្រុមហ៊ុន​បានពង្រីកសេវាជំនួយបច្ចេកទេសតាមរយៈ Facebook Messenger រយៈពេល ២៤ម៉ោងលើ ២៤ម៉ោងក្នុងមួយសប្តាហ៏ដោយរួមបញ្ចូលបច្ចេកវិទ្យា AI បន្ថែមលើអ្វីដែលក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូនអតិថិជនសព្វថ្ងៃគឺសេវាជំនួយបច្ចេកទេសតាមរយៈគេហទំព័រ និងលេខទូរស័ព្ទលើតុ។ នេះជាសេវាជំនួយបច្ចេកទេសថ្មីដែលអាចអនុញ្ញាតិអោយអតិថិជន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនអាចទំនាក់ទំនងគ្នាបានទៅវិញទៅមកកាន់តែមានភាពងាយស្រួលនិងមិនចំណាយប្រាក់កាក់។

លោក ស៊ុយ ចន្ធា ប្រធាន ផ្នែក លក់ និង ទីផ្សារនៃក្រុមហ៊ុន Today Communication បានមានប្រសាសន៏ថា “សព្វថ្ងៃយើងឃើញថាប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាបណ្តាលក្រុមហ៊ុនផ្សេងៗកំពុងតែប្រើប្រាស់ប្រព័ន្ធ Digital ក៏ដូចជាកម្មវិធី Facebook ដើម្បីជាតម្រូវការអាជីវកម្មផ្សេងៗ ដូច្នេះដើម្បីទំនើបកម្មទៅលើការបង្ខិតសេវាបច្ចេកទេសទៅអោយកាន់តែជិតអតិថិជនរបស់យើង ទើបយើងបានសម្រេចចិត្តបង្កើតអោយមានការផ្តល់សេវាបច្ចេកទេសតាមរយៈ Facebook Messenger នេះ។”

ឯកឧត្តមបណ្ឌិត សេង សុភាព នាយកវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានមានប្រសាសន៏ថា “ខ្ញុំយល់ថាល្អ សេវានឹងអាចជួយយើងមួយផ្នែកទៀតក្រៅពីការហៅទូរស័ព្ទទៅកាន់ជំនួយបច្ចេកទេស ព្រោះថាអ៊ិនធឺណិតឥឡូវមានសឹងតែគ្រប់ទីកន្លែង ហើយទាក់ទងតាម Facebook Messenger ក៏ងាយស្រួលម្យ៉ាង ដែរ។”

ដើម្បីទទួលបានជំនួយសេវាបច្ចេកទេសតាមរយៈ Facebook Messenger អតិថិជនរបស់  ក្រុមហ៊ុន Today Communication គ្រាន់តែចូលទៅកាន់ Facebook Page របស់ក្រុមហ៊ុនដែល មានឈ្មោះថា TODAY ISP ហើយចុចលើប៊ូតុង​ Send Message រួចចុចពាក្យថា សេវាថែទាំ អតិថិជនជាការស្រេច។

តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងក្រុមការងារ ដែលមានទេពកោសល្យ ក្រុមហ៊ុន Today Communication ស្វែងរកការក្លាយជាអ្នកផ្តល់ ដំណោះស្រាយបណ្តាញអ៊ិនធឺណែត។ បុគ្គលិកជំនាញ និងភាពជាដៃគូអាជីវកម្មយុទ្ធសាស្រ្ត របស់យើងធ្វើឱ្យយើងមានទំនុកចិត្តថាយើងនឹងក្លាយជាអ្នកដឹកនាំទីផ្សារ ហើយយើងសង្ឃឹមថាអ្នកនឹងចូលរួមជាមួយយើង។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.today.com.kh

adverise with khmeread