កប់! បើសម្រេចតាមផែនការ World Cup ឆ្នាំ ២០២២ អាចនឹងមានដល់ទៅ ៤៨ ប្រទេសចូលរួម

ប្រធាន Fifa លោក Gianni Infantino និយាយថា ការពង្រីកក្រុម World Cup ពី ៣២ ក្រុម ទៅ ៤៨ ក្រុម អាចនឹងកើតឡើងក្នុងព្រឹត្តិការណ៍ World Cup ២០២២ ជាជាងនៅឆ្នាំ ២០២៦។

ការផ្លាស់ប្តូរនេះនឹងតម្រូវឱ្យប្រទេសកាតាចែករំលែកភារកិច្ចធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២២ ជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។

ការសម្រេចចិត្តនេះត្រូវបានគេសម្រេចរួចរាល់សម្រាប់ការប្រកួតនៅឆ្នាំ ២០២៦ នៅពេលដែល World Cup នឹងត្រូវប្រារព្ធឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ហើយបច្ចុប្បន្នលោក Infantino កំពុងពិចារណាធ្វើដូចគ្នានេះសម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២២ ដែរ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅទីក្រុងគូឡាឡាំពួលោក Infantino ក៏បានបញ្ជាក់ពីផែនការរបស់លោកក្នុងការពង្រីកក្រុមនៅក្នុងការប្រកួត Club World Cup ផងដែរ។

គាត់និយាយថា គាត់ចង់ធ្វើឱ្យវាក្លាយជា "ការប្រកួតពិតប្រាកដ" ដែលរាល់ក្លឹបបាល់ទាត់នៅក្នុងពិភពលោកអាចចូលរួមប្រជែងបាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...