adverise with khmeread Irina shayk

អប្បិយ​ជំនឿ​ចិន​៖ ស្លៀកខោ​ក្នុង​ពណ៌​ក្រហម​នាំ​សំណាង​ពេល​ប្រឡង និង​សំណាង​ជាច្រើន​ទៀត​រួមទាំង​ការងារ​និង​ការរកស៊ី​

​    ​ពណ៌​ក្រហម​ត្រូវបាន​គេ​ជឿ​យ៉ាង​ទូលំទូលាយ​ថា​ជា​ពណ៌​នាំមក​នូវ​សំណាង​ក្នុងប្រទេស​ចិន​។ ដូច្នេះ មនុស្ស​ជាច្រើន​ជឿថា វា​ជា​គំនិតល្អ​ក្នុងការ​ស្លៀកពាក់​ពណ៌​ក្រហម ជាពិសេស​ខោ​ក្នុង​ពណ៌​ក្រហម​ក្នុងអំឡុងពេល​ប្រឡង​។​

​    ​នៅពេល​មនុ​ស្សណា​ម្នាក់​ទទួលបាន​ជោគជ័យ ប្រជាជន​ចិន​តែងតែ​លួច​សួរ​ក្នុង​ចិត្ត​ថា "​តើ​ពួកគេ​បាន​ស្លៀកខោ​ក្នុង​ពណ៌​ក្រហម​មែន​ទេ​?"​។

​    ​មិន​ត្រឹមតែ​ខោ​ក្នុង​ប៉ុណ្ណោះ​ទេ អ្វីៗ​ដែល​ពណ៌​ក្រហម​គឺ​សុទ្ធតែ​ត្រូវបាន​រាប់បញ្ចូល​ថា​ជា​ពណ៌​នាំ​សំណាង​ទាំងអស់ ក្នុងនោះ​មាន​ចាប់ពី​ខ្សែ​អំបោះ​ពាក់​នៅ​នឹង​ដៃ កាបូប បូស​ក់ រហូតដល់​សម្លៀកបំពាក់​ឈុត​ជាដើម​។ ប៉ុន្តែ​អ្វីដែល​ពិសេស​ជាងគេ​គឺ​ការដែល​ស្លៀកខោ​ក្នុង​ពណ៌​ក្រហម​គឺអាច​នាំមក​នូវ​សំណាង​ច្រើនជាង​មិនមែន​ត្រឹមតែ​ការប្រឡង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ការងារ​រកស៊ី​គ្រប់បែបយ៉ាង​ព្រមទាំង​ការងារ​ការិយាល័យ​ថែម​ទៀតផង​។

​    ​នៅ​ប្រទេស​ចិន តាម​ហាង​លក់​សម្លៀកបំពាក់​ភាគច្រើន​គឺមាន​តាំង​ខោ​ក្នុង​ពណ៌​ក្រហម​ច្រើនជាងគេ ហើយ​នៅពេល​អ្នក​ចូលទៅ​ទិញ ពួកគេ​នឹង​ណែនាំ​ឱ្យ​ទិញ​ខោ​ក្នុង​ពណ៌​ក្រហម រួច​ប្រាប់​អ្នក​ថា "​ខោ​ក្នុង​ពណ៌​ក្រហម​គឺ​ពិតជា​នាំ​សំណាង​ដល់​អ្នក​"​។ សម្តី​នេះ​ទោះបីជា​លោកអ្នក​មិនមែនជា​អ្នក​ជឿ​រឿង​អប្បិយ​ជំនឿ ក៏​សុខចិត្ត​ទ្រាំ​ជឿ​តាម​ពួកគេ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ប៊ី​ប៊ី​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់