អស់ទាស់! ត្បូងមរកតទម្ងន់ ១,១ គីឡូក្រាមទើបជីកបាននៅក្រោមដីនៅប្រទេសសំប៊ី ហើយគ្រោងកាត់ជាបំណែកតូចៗមកលក់នៅសិង្ហបុរី

ក្រុមហ៊ុនផលិតដុំថ្មបៃតងធំជាងគេបំផុតនៅលើពិភពលោក បានរកឃើញត្បូងមរកតទំហំ ៥.៦៥៥ការ៉ាត់នៅក្នុងអណ្តូងរ៉ែរបស់ខ្លួននៅក្នុងប្រទេសសំប៊ី។

ត្បូងថ្ម ដែលមានទម្ងន់ជាង ១,១គីឡូក្រាមនេះ ត្រូវបានរកឃើញនៅឯអណ្តូងរ៉ែក្រុមហ៊ុន Gemfield ក្នុងតំបន់ Kagem។ នេះបើយោងតាមសេចក្តីថ្លែងការរបស់ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃចន្ទ។

ត្បូងមរកតត្រូវបានគេហៅឈ្មោះថា "Inkalamu" ដែលមានន័យថា "តោ" ជាភាសាបេមបាសំប៊ី (Zambia Bemba)។ វានឹងត្រូវកាត់ទៅជាបំណែកតូចៗ ហើយដាក់ដេញថ្លៃនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងវិច្ឆិកានេះ៕
 

adverise with khmeread