adverise with khmeread Abdominal wound01

ករណី​ជួប​មនុស្ស​របួស​ធ្លាយ​ពោះវៀន គួរ​ជួយសង្គ្រោះ​តាម​វិធី​ណា​?

    ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​យល់ដឹង​ពី​របៀប​សង្គ្រោះ​បឋម​មួយចំនួន​ដើម្បី​បង្ការ​ក្នុងករណី​សាច់ញាតិ​បងប្អូន ឬ​នរណា​ក៏ដោយ​ដែល​ជួប​គ្រោះថ្នាក់​ចៃដន្យ​ដោយ​ប្រការ​ណាមួយ​។ ដោយឡែក​ថ្ងៃនេះ​ខ្មែរ​រីដ​សូម​លើកយក​ពី​វិធី​សង្គ្រោះ​បឋម ពេលដែល​ជួប​មនុស្ស​ដែល​រងរបួស​ធ្លាយ​ពោះវៀន​។ សូម​អាន​វិធី​ណែនាំ​តាម​ដំណាក់កាល​ដូចខាងក្រោម​៖

​    ​១. ដាក់​ជនរងគ្រោះ​ឲ្យ​ដេក​និង​ប​ញ្ឃ​រ​ជង្គង់​ទាំងពីរ​ភ្លាម​។​
​    ​២. ស៊ក​ក្រមារ ចូល​ក្រោម​ចង្កេះ​ជនរងគ្រោះ​។​
​    ​៣. រៀបចំ​ចាន​លាយ​ទឹកអំបិល​ប្រៃ​ឡ​មៗ មួយ​ចាន​។​
​    ​៤. លាងដៃ​ឱ្យ​ស្អាត និង​ពាក់​ស្រោមដៃ​។​
​    ​៥. យក​ស្បៃ​ចំហុយ​ផ្សើម​ទឹកអំបិល ផ្តិត​លើ​ពោះវៀន​ថ្នមៗ​។​
​    ​៦. យក​ស្បៃ​ចំហុយ​ផ្សើម​ទឹកអំបិល គ្រប​លើ​ពោះវៀន​។​
​    ​៧. យក​ចានគោម​គ្របពីលើ​ស្បៃ​រួច​យក​ក្រមារ ដែល​ស៊ក​ពីក្រោម​នោះ​ចង​ជាការ​ស្រេច​។​

​ចំណាំ​៖ ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ក្នុងស្ថានភាព​ប​ញ្ឃ​រ​ជង្គង់​ដដែល​៕

​ខាងក្រោម​នេះ​គឺជា​វីដេអូ​បង្ហាញ​ពី​វិធី​សង្គ្រោះ​បឋម​ប្រហាក់ប្រហែល​នឹង​វិធី​ខាងលើ សូម​ទស្សនា​ទាំងអស់គ្នា​៖

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់