ចោរចំជាចោរមែន គ្នាកំពុងមានទុក្ខប៉ុនភ្នំហើយនៅឆ្លៀតមកលួចអាវក្រុម Leicester City សម្រាប់គោរពវិញ្ញាណក្ខន្ធម្ចាស់ក្លឹបទៀត

ចោរអត់ចិត្តមា្នក់បានលួចអាវក្រុម Leicester City ពីខាងក្រៅស្ថានទូតថៃក្នុងទីក្រុងឡុងដ៍ ដែលគេទុកនៅទីនោះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធម្ចាស់ក្លឹប ដែលស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។

វីដេអូបង្ហាញបុរសនោះកំពុងត្រេតត្រតចុះឡើង មុនពេលចាប់អាវយឺតដាក់ចូលក្នុងអាវរបស់ខ្លួន នៅម៉ោង ៣ រសៀលថ្ងៃអាទិត្យ។

អាវយឺតនោះត្រូវបានទុកចោលទីនោះប្រហែល ៣ ម៉ោងជាមួយនឹងកន្សែងបង់ក និងកូនក្រដាសមួយមានសរសេរឈ្មោះលោក Vichai Srivaddhanaprabha។

ហើយក្នុងកូនក្រដាសនោះសរសេរថា "សូមឱ្យទៅសុខគតិភពលោក Vichai លោកបានធ្វើឱ្យក្ដីសុបិនរបស់អ្នកគាំទ្រក្លាយជាការពិត"។

គួររំលឹកម្ដងទៀតថា មហាសេដ្ឋីថៃរូបនេះត្រូវបានសម្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ ដែលទទួលគាត់ចេញពីកីឡដ្ឋាន Power Stadium កាលពីថ្ងៃចន្ទបានធ្លាក់ទៅក្នុងចំណតរថយន្តត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕


 

adverise with khmeread