adverise with khmeread  88525009 dsc 0005

ឡូយ​អស់ទាស់​! ប្រទេស​៥​លើ​ពិភពលោក​ចាប់ផ្តើម​អនុញ្ញាតឱ្យ​បុគ្គ​លិក​ស្រី​ឈប់សម្រាក "​ពេល​មក​រដូវ​"

    ​ក្រុមហ៊ុន​របស់​អង់គ្លេស​មួយ​គ្រោង​នឹង​បង្កើត​ច្បាប់ "​មក​រដូវ​" ដើម្បី​ឲ្យ​បុគ្គលិក​នារី​ភេទ​មាន​ពេលធ្វើការ​ប្រកបដោយ​ភាពបត់បែន​នៅពេល​ពួកគេ​មក​រដូវ​។ នេះ​បើតាម​វេ​បសាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃទី ៣ ខែមីនា​នេះ​។
​    ​
​    ​ក្រុមហ៊ុន Co-Exist នៅ​ទីក្រុង Bristol និយាយថា​ស្ត្រី​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​អំឡុងពេល​ម​ក​រដូវ និង​អាចធ្វើ​ការងារ​សង​បង្គ្រប់​វិញ​នៅពេល​ក្រោយ​។​
​    ​
​    ​នាយក​ក្រុមហ៊ុន​លោកស្រី Bex Baxter បាន​ប្រាប់​វេ​ប​សាយ Bristol Post ថា លោកស្រី​បានឃើញ​ស្រី្ត​អង្គុយ​ខ្ទប់​ពោះ​ទាំង​ក្តី​ឈឺចាប់​ទ្វេដង​នៅ​កន្លែងធ្វើការ ប៉ុន្ដែ​មិនអាចទៅផ្ទះ​បានទេ ដែល​នេះ​វា​មិន​យុត្តិធម៌​នោះឡើយ​សម្រាប់​នារីៗ​។​

​    ​ច្បាប់​នេះ​ក៏​មានចែង​នៅក្នុង​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន​ផងដែរ​។​

​    ​ក្រុមហ៊ុន​មួយ​នេះ​ត្រូវបាន​ចាត់ទុកជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​អង់គ្លេស ដែល​បង្កើត​នូវ​ច្បាប់ឈប់​សម្រាក​សម្រាប់​ស្ត្រី​ពេល​មក​រដូវ​៕

adverise with khmeread
ប្រភព៖ BBC​

អ្នកនឹងចូលចិត្ត

មតិយោបល់