ស្រីៗមិនគួរធ្វើសកម្មភាពគ្រោះថ្នាក់ទាំងនេះទេ នៅពេលកំពុងមករដូវ

ស្ដ្រីត្រូវប្រឈមមុខនឹងការឈឺចាប់ខ្លាំងរៀងរាល់ខែ។ ការមករដូវជាធម្មតាបង្កបញ្ហាដល់ស្ត្រីភាគច្រើន ហើយវាអាចត្រូវបានធូរស្រាលវិញដោយការសម្រាកឱ្យបានច្រើន។ អ្វីក៏ដោយ ដែលធ្វើឱ្យស្ដ្រេសលើរាងកាយស្ដ្រី វាអាចរួមចំណែកដល់ការឈឺចាប់នេះ និងអាចនាំឱ្យមានបញ្ហាដល់សុខភាពធ្ងន់ធ្ងរទៀត។ ហើយខាងក្រោមនេះ គឺជាទង្វើដែលអ្នកមិនគួរអនុវត្តទាល់តែសោះ ពេលមករដូវ។

១. ការរំលងអាហារ ឬមិនបរិភោគអ្វីសោះ
អំឡុងពេលមានរដូវ រាងកាយស្ដ្រីបញ្ចេញនូវឈាមច្រើនលើសលុប។ ហើយប្រសិនបើមិនមានសារធាតុចិញ្ចឹម និងថាមពលផ្គត់ផ្គង់ក្នុងរាងកាយនោះទេ មុខងាររាងកាយរបស់អ្នកនឹងមិនដំណើរការបានល្អ និងនាំឱ្យអស់កម្លាំងល្ហិតល្ហៃ។

២. ការរួមភេទដោយមិនការពារ ឬមិនសុវត្ថិភាព
ឈាមដែលរាងកាយបញ្ចេញអំឡុងពេលមករដូវ គឺពេញទៅដោយមេរោគ។ វេជ្ជបណ្ឌិតណែនាំឱ្យតមសិចច្រើនខែ។ យ៉ាងណាមិញ អ្នកនៅតែអាចរួមភេទបាន ប្រសិនបើប្រើស្រោមការពារ។

៣. ធ្វើការងារដោយកម្លាំងបាយ
រដូវកើតលើរាងកាយ បង្កឱ្យអ្នកអស់កម្លាំងល្ហិតល្ហៃ។ ការធ្វើការដោយប្រើកម្លាំងបាយនឹងធ្វើឱ្យអ្នករឹតតែអស់កម្លាំងថែមទៀត។ វេជ្ជបណ្ឌិតណែនាំឱ្យស្ដ្រីសម្រាកឱ្យបានច្រើន ពេលមករដូវ។

៤. ការបរិភោគអាហារមិនមានសុខភាពល្អ
រាងកាយតម្រូវការផ្គត់ផ្គងសារធាតុចិញ្ចឹមច្រើន អំឡុងពេលមករដូវ។ ការបរិភោគមិនផ្ដល់អត្ថប្រយោជន៍ដល់សុខភាព នឹងធ្វើឱ្យឈឺពោះ។ អ្នកគួរតែបរិភោគផ្លែឈើ និងបន្លែឱ្យបានច្រើន។

៥. ការគេងយប់ជ្រៅៗពេក
អំឡុងពេលមករដូវ រាងកាយត្រូវការសម្រាកច្រើន។ ការនៅដល់យប់ជ្រៅ ធ្វើឱ្យមានផលប៉ះពាល់ដល់ការផលិតអ័រម៉ូន Melatonin ដែលជាអ័រម៉ូនចាំបាច់ដើម្បីគ្រប់គ្រងការគេង។

៦. មានរបស់ជាច្រើនដែលអ្នកមិនអាចបរិភោគបានទេ ហើយអាហារទាំងនោះរួមមាន៖
- សូដា
- ការបរិភោគទឹកត្រជាក់
- មិនត្រូវបរិភោគអាហារមានជាតិទឹកច្រើនដូចជាត្រសក់ ឬឪឡឹក។ល។
- ការបរិភោគអាហារជូរ និងប្រៃ
- ការបរិភោគកាហ្វេអ៊ីនច្រើន (កាហ្វេ សូកូឡា តែ...)៕

adverise with khmeread

អ្នកនឹងចូលចិត្ត