ក្បួនចិត្តសាស្ត្រងាយៗ មើលឆាប់ដឹងអំពីមនុស្សធ្វើល្អតែពីមុខ នៅពីក្រោយខ្នងដូចផ្លែល្វា

ក្នុងពិភពលោកដែលមានទំនាក់ទំនងជាប្រព័ន្ធនេះ យើងចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សដែលធ្វើល្អតែពីមុខ។ មិនមែនគ្រប់គ្នាសុទ្ធតែអាចសង្កេតដឹងមនុស្សប្រភេទនេះនោះទេ ប៉ុន្តែសញ្ញាទាំង ៧ ខាងក្រោមនេះអាចប្រាប់អ្នកបាន។ 

១. មនុស្សល្អមែនទែនគោរពគ្រប់គ្នា ខណៈមនុស្សល្អក្លែងក្លាយគោរពតែអ្នកមានអំណាច។ 
២. មនុស្សល្អមែនទែនផ្តោតលើការងារពួកគេជាជាងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ ខណៈមនុស្សល្អក្លែងក្លាយខំប្រឹងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍។ 
៣. មនុស្សល្អមែនទែនមិនចេះអួត ខណៈមនុស្សល្អក្លែងក្លាយអួតនុះអួត អួតឥតល្ហែ។
៤. មនុស្សល្អមែនទែនបង្ហាញអារម្មណ៍ពិតដោយបើកទូលាយ ខណៈមនុស្សល្អក្លែងក្លាយខ្សឹបខ្សៀវលុះក្ស័យ។ 
៥. មនុស្សល្អមែនទែនរក្សាពាក្យសន្យា ខណៈមនុស្សល្អក្លែងក្លាយក្បត់ពាក្យសន្យាឥតល្ហែ។
៦. មនុស្សល្អមែនទែនសរសើរលើកទឹកចិត្តអ្នកដទៃ ខណៈមនុស្សល្អក្លែងក្លាយចូលចិត្តរិះគន់បង្អាប់ដើម្បីឱ្យខ្លួនឯងមើលទៅអស្ចារ្យ។
៧. មនុស្សល្អមែនទែនធ្វើល្អចំពោះអ្នកដទៃគ្រប់ពេល ខណៈមនុស្សល្អក្លែងក្លាយមើលសិនថាគួរធ្វើល្អដាក់ឬអត់ ឬមានប្រយោជន៍ដល់ខ្លួនឬអត់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត