វិទ្យាសាស្តនិយាយថា កូនស្រី ដែលត្រូវម្តាយស្តីឱ្យដដែលៗរាល់ថ្ងៃ ភាគច្រើនតែងជោគជ័យក្នុងជីវិត

ម្តាយដែលឧស្សាហ៍ស្តីឱ្យកូនស្រីច្រំដែលរាល់ថ្ងៃ ព្រោះបារម្ភអំពីអនាគតរបស់កូននោះ គួរឈប់បារម្ភទៀតទៅ។ 

ការសិក្សាមួយរៀបចំដោយសាកលវិទ្យាល័យ University of Essex បានរកឃើញថា កូនស្រី ដែលមានម្តាយស្តីឱ្យដដែលៗរាល់ថ្ងៃ អំឡុងពេលពេញវ័យ មានទំនោរទទួលបានជោគជ័យជាងកូនស្រី ដែលមានម្តាយស្លូតមិនចេះជេរស្តី។ 

ការសិក្សានេះបានពិនិត្យលើក្មេងស្រីជំទង់អាយុ ១៣ ទៅ ១៤ ឆ្នាំជាង ១៥.០០០ នាក់ អស់រយៈពេល ៦ ឆ្នាំ។ លទ្ធផលបានសន្និដ្ឋានថា នារីវ័យក្មេង ដែលមានតែម្តាយ ដែលនៅជេរស្តីលើរឿងគ្រប់យ៉ាង តាំងពីកិច្ចការផ្ទះ កិច្ចការសាលា រហូតដល់ទំនួលខុសត្រូវផ្សេងៗ រមែងបានរៀនចប់សាកលវិទ្យាល័យ និង ទទួលបានការងារប្រាក់ខែខ្ពស់។ 

ពួកនាងក៏កម្រនឹងមានផ្ទៃពោះដោយប្រការណាមួយទាំងវ័យក្មេងផងដែរ។ ការស្តីបន្ទោសនោះអាចមានទម្រង់ផ្សេងៗអាស្រ័យលើម្តាយ ប៉ុន្តែការស្តីបន្ទោសរាល់ថ្ងៃនោះបានជួយឱ្យកូនស្រីចេះរំពឹងទុកអំពីអនាគតរបស់ខ្លួន។ រឿងភ្ញាក់ផ្អើលមួយដែលគេរកឃើញគឺថា កូនស្រីទាំងនោះខំប្រឹងស្តាប់ការស្តីបន្ទោសទាំងនោះខ្លាំងណាស់ ទោះបីជាម្តាយយល់ថាកូនស្រីមិនខ្ចីយកត្រចៀកស្តាប់ក៏ដោយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត