Arsenal និង Spurs កំពុងប្រុងជើងការខណ:កីឡាករវ័យក្មេង Malcom ស្នើសុំចាកចេញពីក្លឹប Barcelona នៅខែមករានេះ

កីឡាករវ័យក្មេង​ Malcom របស់ក្លឹប Barccelona បាន​ស្នើសុំចាកចេញពីក្លឹបនេះ​នៅ​ខែមករា​ ប្រសិនបើ​ខ្លួន​មិន​អាចទទួលបាន​ឱកាសលេងច្រើនជាងនេះក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Ernesto Valverde ស្របពេល​ក្លឹប Arsenal និង​ក្លឹប Spurs ស្ថិតក្នុងចំណោម​ក្លឹបដែលកំពុងចាប់អារម្មណ៍លើ​កីឡាករ​រូបនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរពីក្លឹប Bordeaux ក្នុងតម្លៃ៣៦,៥លានផោន​កាល​ពីរដូវក្តៅ​ ប៉ុន្តែ​មិន​សូវ​មាន​ឱកាស​បង្ហាញមុខ​ក្នុងការប្រកួត​ទេ។ Malcom ត្រូវ​បាន​កោះហៅសម្រាប់ក្រុមជម្រើស​ជាតិ​នៅ​ខែនេះ ប៉ុន្តែ​នៅពេល​ត្រឡប់ទៅ​អេស្ប៉ាញវិញ កីឡាករ​រូបនេះ​បាន​សុំជួប​និងពិភាក្សាជាមួយគ្រូបង្វឹក​លោក Valverde ជុំវិញ​អនាគត​របស់ខ្លួន។

តាមព័ត៌មានថា Malcom បានសួរ​គ្រូបង្វឹក​រូបនេះថា តើ​ខ្លួន​ត្រូវ​ធ្វើ​អ្វីដើម្បី​កែលម្អ និង​អាចទទួល​បាន​ឱកាស​បង្ហាញមុខ​ច្រើនជាងនេះ។ លោក Valverde បាន​និយាយថា Malcom ហ្វឹកហាត់បានល្អ ហើយ​មាន​ឥរិយាបថជាកីឡាករ​អាជីព​និង​គ្មាន​ចំណុច​អវិជ្ជមាន​នោះទេ ប៉ុន្តែ​ថា លោក​ត្រូវ​ការ​ពិនិត្យ​មើល​ជម្រើស​ផ្សេងក្នុង​ក្រុម។

គេរំពឹងថា Malcom ​វ័យ​២១​ឆ្នាំនឹង​បង្ហាញមុខក្នុង​ជំនួប​ជាមួយ​ក្រុម Cultural Leonesa នៅ​ក្របខណ្ឌ​ Copa del Rey ប៉ុន្តែ​ប្រហែលជាមិន​បាន​ច្រើន​នាទី​នោះទេ៕

adverise with khmeread
tiger
Loading ad ...