adverise with khmeread Tennis ball garage parking guide

ឧស្សាហ៍​ថយ​ឡាន​ចត​ក្នុងផ្ទះ​ហើយ​ប៉ះ​របក​ថ្នាំ​ឡាន​មែន​ទេ​? សូម​មើល​ល្បិច​ងាយ​មួយ​នេះ​!

    ​ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុងការ​ប៉ាន់ស្មាន​រវាង​ផ្នែក​ខាងមុខ ឬ​ខាងក្រោយ​រថយន្ត​របស់​អ្នក និង​ជញ្ជាំង​កន្លែង​ចត​រថយន្ត​នៅពេល​ចូល​ចត​ម្តងៗ អ៊ីចឹង​លោកអ្នក​ចូលមក​អាន​ចំ​កន្លែង​ហើយ​។ លោកអ្នក​ចាំបាច់​ត្រូវ​មានកូន​ទំ​ពក់ ខ្សែ និង​កូន​បាល់​តេ​ន្នី​ស​។

​    ​ដើម្បី​ចាប់ផ្តើម លោកអ្នក​ត្រូវ​ចត​រថយន្ត​ឱ្យ​ត្រូវ​ទីតាំង​ជាមុនសិន​។ បន្ទាប់មក ប្រើ​ជណ្តើ​របត់​សម្រាប់​ឡើងទៅ​ចងខ្សែ​នៅលើ​ដំបូល ហើយ​វាស់​ឱ្យ​ត្រូវ​ប្រវែង​គម្លាត​រវាង​ដំបូល និង​កណ្តាល​កញ្ចក់​មុខ​ក្រោយ​របស់​រថយន្ត​។ បន្ទាប់មក​យក​កូន​ទំ​ពក់​ថ្ពក់​ខ្សែ​នឹង​កូន​បាល់​ជាការ​ស្រេច​។

​     កូន​បាល់​ត្រូវតែ​ស្ថិតនៅ​ចំ​កណ្តាល​កញ្ចក់​ខាងមុខ និង​ខាងក្រោយ​នៃ​រថយន្ត​។ ពេល​អ្នក​ចូល​ចត​រថយន្ត​លើក​ក្រោយ មិន​ថា​ថយក្រោយ ឬ បើក​ទៅមុខ​ត្រង់​នោះទេ គឺ​លោកអ្នក​លែង​បារម្ភ​រឿង​បើក​ប៉ះ​ជញ្ជាំង​តទៅទៀត​ហើយ ព្រោះ​បាន​កញ្ចក់​រថយន្ត​ប៉ះ​កូន​បាល់​តេ​ន្នី​ស​ជា​សញ្ញា​ប្រាប់ឱ្យដឹង​មុន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់