លើពិភពលោកមានតែផ្លូវនេះមួយគត់ ដែលបើកមិនប្រកាន់ឆ្វេងឬស្តាំ ព្រោះវាបត់បែនច្រើនគន្លាក់ និងកោងខ្លាំងពេក

ជាការពិតយើងតែងតែត្អូញត្អែរ ដែលប្រទេសថៃគឺជាប្រទេសបើកបរប្រកាន់ឆ្វេង ហើយនោះមានន័យថា យើងនឹងត្រូវបើកបរលើគន្លងផ្លូវខាងឆ្វេង។ វាជារឿងដ៏ស្មុគ្រស្មាញមួយក្នុងការឆ្លងដែនចូលទៅកាន់ទឹកដីបើកបរប្រកាន់ឆ្វេងមួយនេះ​ ខណៈដែលការបើកបរជាង ៧០ភាគរយទូទាំងពិភពលោកបើកបរប្រកាន់ស្តាំ ក៏ដូចគ្នាទៅនឹងប្រទេសកម្ពុជាយើងផងដែរ។

ប៉ុន្តែយ៉ាងណាក្តីអ្នកនឹងមានការភ្ញាក់ផ្អើល ពេលដែលបានឃើញយានជំនិះបើកបរចល័តលើគន្លងផ្លូវខ្សែតែមួយដ៏តូចចង្អៀតក្នុងប្រទេសម៉ិកសិក។ ហើយមិនមែនប្រជាជនម៉ិកសិកទាំងនោះឡើយ ដែលកំណត់ទិសដៅតាមទំនើងចិត្តរបស់ខ្លួន ស្ថិតនៅតាមកំណត់ផ្លូវ Route 150 ជ្រលងភ្នំចន្លោះ ទីក្រុង Orizaba រដ្ឋ Veracruz និងទីក្រុង Tehuacán រដ្ឋ Puebla។

ដូច្នេះជាដំបូងអ្នកត្រូវបើកបរលើគន្លងត្រឹមត្រូវសិន (ដែលជាទូទៅបើកបរប្រកាន់ស្តាំនៅក្នុងប្រទេសម៉ិកសិក)​ ហើយគំនូសព្រួញនៅលើដងផ្លូវនឹងបង្ហាញប្រាប់អ្នកត្រូវតែចល័តទៅខាងឆ្វេងវិញ និងត្រូវចល័តចុះឡើងនៅតាមកំណាត់ផ្លូវមួយនេះទៅមុខរហូត។ នោះពិតជាធ្វើឱ្យយើងមានការភ័ន្តភាំងជាខ្លាំង។

ចំណុចនៃផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺផ្អែកទៅលើរូបវិទ្យា។ ដោយការឱ្យរថយន្តឡើងភ្នំទទួលបានមុំធំទូលាយតាមមុំកោងខ្លាំង ទីនោះគឺមិនចាំបាច់បន្ថយល្បឿនខ្លាំងពេកនោះឡើយ ហើយដូច្នេះវានឹងអាចកាត់បន្ថយការកកស្ទះ ប្រសិនបើអ្នកជាប់នៅពីក្រោយរថយន្តធំៗ៕


 

adverise with khmeread