Bae suzy k pop e1454090695561

បណ្តា​ប្រិយមិត្ត Suzy មានការ​ព្រួយបារម្ភ​ជាខ្លាំង​ក្រោយ​ឃើញ​...

​ក្នុងនាម​ជា​កំពូល​តារា​ស្រី​ម្នាក់​ដែល​ភាពលេច​ធ្លោ​ខ្លាំង​បំផុត​នៅក្នុង​វិស័យ​សិល្បៈ​ប្រទេស​កូរ៉េ ការបង្ហាញ​ផ្លាស់ប្តូរ​រូបរាង​ថ្មី​របស់ Suzy នៅលើ​បណ្តាញ​សង្គម Instagram ក៏​តែង​តែង​ធ្វើឱ្យមាន​ផលប៉ះពាល់​មួយផ្នែក​សម្រាប់​ប្រិយមិត្ត​របស់​នាង​ផងដែរ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា ខណៈពេលដែល​សមាជិក​ក្រុម miss A រូបនេះ​បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​ថ្មី​របស់​នាង​ទៅកាន់​បណ្តា​អ្នកគាំទ្រ​ដើម្បី​អាចឱ្យ​ពួកគេ​រីករាយ​នឹង​គយគន់​ជាមួយ​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង​នោះ បណ្តា​អ្នកគាំទ្រ​មួយចំនួនទៀត​របស់​នា​ង​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុខភាព​របស់​នាង បន្ទាប់ពី​ពួកគេ​បានកំណត់​ឃើញ​កាយ​កាយ​ដ៏​ស្គម​ខុសប្លែក​ពីមុន​របស់​នាង​។​

​អ្នកគាំទ្រ​ទាំងនោះ​កំពុង​ព្រួយបារម្ភ​ថា​តារាចម្រៀង​នៃ​ផលិតកម្ម JYP Entertainment រូបនេះ​កំពុង​បង្ខំ​ខ្លួនឯង​ឱ្យ​ប្រឹងប្រែង​ខ្លាំងពេក​ហើយ​។​

​បណ្តា​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​ព្យាយាម​សរសេរ​ពាក្យ​លើកទឹកចិត្ត​ទៅកាន់​នាង ដោយបាន​បួងសួង​ឱ្យ Suzy មានសំណាង​ល្អជា​មួយ​ភាពយន្ត​ភាគ​រឿង "Uncontrollably Fond" ដែល​នាង​កំពុង​សម្តែង​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​៕

ប្រភព៖ boo

មតិយោបល់