រឿង ៨ យ៉ាង ស្វាមីស្ទើរគ្រប់រូបចង់បានពីភរិយា, មានតែចំណុចលេខ ៧ មួយគត់ ភរិយាគ្រប់រូបកំណាញ់ស្វិតបំផុតមិនចង់ឱ្យប្តីនោះទេ

យើងទាំងអស់គ្នាសុទ្ធតែដឹង ទំនាក់ទំនងល្អឥតខ្ចោះពុំមានទេនៅលើលោកនេះ ទោះបីទំនាក់ទំនងដែលមើលទៅហាក់ដូចជាល្អប្រពៃនោះកើតឡើងចេញពីការលះបង់ចំពោះគ្នាក៏ដោយ។ ប៉ុន្តែទោះបីការពិតដូច្នេះក្តី ក៏គ្រប់គូស្វាមីភរិយាសុទ្ធតែងចង់បានទំនាក់ទំនងល្អឥតខ្ចោះដោយគ្មានជម្លោះ និង ការយល់ខុសចំពោះគ្នា។ 

ស្ត្រីគ្រប់រូបសុបិនចង់បានព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ និងមានផ្ទះក្នុងក្តីសុបិនរបស់នាង កន្លែងដែលនាងនឹងចំណាយពេលដ៏អស្ចារ្យក្នុងជីវិតរបស់នាងរស់នៅដោយរីករាយ និងពោរពេញដោយស្នាមញញឹម។ 

អ្នកច្បាស់ជាភ្ញាក់ផ្អើល ប៉ុន្តែបុរសក៏មានក្តីសុបិនរបស់ខ្លួនដែរ។ ពួកគេសុបិនចង់បានប្រពន្ធដែលចេះយកចិត្តទុកដាក់ល្អឥតខ្ចោះ និងមានជីវិតរីករាយគួរឱ្យចាប់អារម្មណ៍។ ខាងក្រោមនេះ គឺជារឿង ៨ យ៉ាង ដែលបុរសគ្រប់រូបចង់បានពីប្រពន្ធរបស់ខ្លួន។ 

១. គាត់ចូលចិត្ត នៅពេលអ្នកធ្វើរឿងភ្ញាក់ផ្អើលអ្វីមួយសម្រាប់គាត់
គាត់នឹងសាទរខ្លាំងចំពោះការប្រឹងប្រែងរបស់អ្នកដើម្បីធ្វើឱ្យគាត់ភ្ញាក់ផ្អើល។ វាអាចជាអ្វីក៏បានដែរ! រៀបចំអាហារពេលល្ងាចដ៏រ៉ូមែនទិកដល់គាត់ នាំគាត់ជិះទូកលេង ឬនាំគាត់ទៅថតរូបគូស្នេហ៍។ មានជម្រើសច្រើនរាប់មិនអស់!

២. គាត់ចូលចិត្ត នៅពេលអ្នកស្មោះត្រង់ជាមួយគាត់
បុរសៗស្អប់បំផុតការកុហក។ វាជាការសំខាន់ដែលត្រូវស្មោះត្រង់ជាមួយគាត់។ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកសាងទំនាក់ទំនងពោរពេញដោយការជឿទុកចិត្តគ្នា ពេលនោះគាត់ច្បាស់ជាស្រឡាញ់អ្នកស្មើជីវិតគាត់!

៣. គាត់ចូលចិត្តសន្ទនាយូរជាមួយអ្នក
បុរសគ្រប់រូបចង់បានមនុស្សដែលអាចជជែកគ្នាបានយូរនិងស៊ីជម្រៅអំពីបញ្ហាផ្សេងៗជាមួយគាត់។ អ្នកគួរគោរពគំនិតរបស់គាត់ អំឡុងពេលជជែកគ្នាដ៏យូរនោះ។ 

៤. គាត់ចូលចិត្ត នៅពេលអ្នកខ្វាយខ្វល់ពីគាត់
នៅពេលស្វាមីត្រឡប់មកពីធ្វើការវិញ គាត់ចង់បានអ្នកខ្វល់ខ្វាយពីគាត់។ គាត់ចូលចិត្ត នៅពេលគាត់ជួបអ្នកនៅផ្ទះជាមួយស្នាមញញឹម ផ្តល់ស្នាមថើបដល់គាត់ និង ញ៉ាំអាហារយ៉ាងរីករាយជាមួយគាត់។ 

៥. គាត់ចូលចិត្ត នៅពេលអ្នកស្រឡាញ់ខ្លួនឯង
បុរសគ្រប់រូបស្រឡាញ់ស្ត្រីដែលមានជំនឿចិត្តខ្ពស់លើខ្លួនឯង។ នៅពេលអ្នកស្រឡាញ់ខ្លួនឯង អ្នកនឹងមានជំនឿចិត្តលើខ្លួនឯង។ 

៦. គាត់ចង់ឃើញអ្នករីករាយគ្រប់ពេល
ប្តីរបស់អ្នកពិតជាចង់ឱ្យអ្នករីករាយគ្រប់ពេល។ ដូច្នេះនៅពេលអ្នកប្រាប់គាត់ថាអ្នកកំពុងរីករាយកម្រិតណានោះ គាត់ច្បាស់ជារីករាយដែរ។ 

៧. គាត់ចង់ឱ្យអ្នកជឿទុកចិត្តគាត់
វាអាចជាការលំបាកសម្រាប់ស្ត្រីដែលគិតថា ស្វាមីខ្លួនត្រូវការពេលវេលាទំនេរខ្លះពីពួកនាង។ ប្រសិនបើស្វាមីរបស់អ្នកចង់ចេញក្រៅជាមួយមិត្តភក្តិគាត់ អ្នកគួរតែអនុញ្ញាតឱ្យគាត់ចេញទៅចុះ។ ជឿជាក់គាត់ គាត់នឹងជឿជាក់អ្នកវិញ។ 

៨. គាត់ចង់ឱ្យភរិយាផ្តល់តម្លៃដល់គាត់
គ្មាននរណាម្នាក់ចង់ឱ្យគេរិះគន់ទេ។ អ្នកគួររកវិធីអបអរគាត់ និង ជួយគាត់ឱ្យមានអារម្មណ៍ថាខ្លួនគាត់មានតម្លៃ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត