អ្នកចិត្តសាស្ត្របកស្រាយមូលហេតុដែលអ្នកគួររាប់អានមិត្តភក្តិពូកែជេរ

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបមនុស្ស ដែលពូកែជេរ។ បើទោះជាពួកគេត្រូវបានចាត់ទុកថា ជាមនុស្សមិនស័ក្តិសមជាមិត្ត អ្នកវិទ្យាសាស្ដ្របានអះអាងថា មនុស្សដែលមានមាត់ឥតគម្រប គឺឆ្លាតជាងមនុស្សនៅជុំវិញខ្លួនរបស់ពួកគេ។ ជាការពិតណាស់ អ្នកដែលពូកែជេរគឺមិនមែនជាមនុស្សរួសរាយរាក់ទាក់នោះទេ ប៉ុន្តែពួកគេក៏ជាមនុស្សសម្បូរពាក្យត្រូវនិយាយផងដែរ។

មនុស្សជាច្រើនជឿថា មនុស្សដែលពូកែជេរ គឺមិនល្អ និងប្រើពាក្យអាក្រក់ៗ ដោយសារពួកគេខ្វះវាក្យស័ព្ទដើម្បីបង្ហាញពីខ្លួនពួកគេ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកចិត្តសាស្ដ្រលោក Kristin Joy មកពីសាកលវិទ្យាល័យ Marist និងលោក Timothy Jay មកពីសាកលវិទ្យាល័យ Massachusetts មានទស្សនៈខុសគ្នាពីរឿងនេះ។ ការស្រាវជ្រាវបានរកឃើញថាមនុស្សដែលប្រើភាសាជេរច្រើនគឺជាមនុស្សមានអព្យាក្រឹតចំពោះទស្សនៈរបស់ពួកគេ ហើយក៏មានលក្ខណៈពិសេសខ្លាំងក្លាខុសពីគេផងដែរ។ ដូច្នេះពួកគេប្រើពាក្យមិនសមរម្យដើម្បីបង្ហាញការមិនយល់ស្របទៅលើរឿង ឬគំនិតណាមួយ។

ការសិក្សាមួយផ្សេងទៀតបង្ហាញថា មនុស្សដែលជេរច្រើន គឺស្មោះត្រង់ច្រើន និងបង្ហាញពីគំនិតរបស់ពួកគេលើគោក។ មនុស្សដែលជេរច្រើនជានិច្ចកាលនឹងប្រាប់អ្នកនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ហើយពួកគេមិនជឿលើការលាក់បាំងឬការបង្វែរសាច់រឿងដើម្បីសម្របទៅតាមចំណូលចិត្តរបស់អ្នកដទៃនោះទេ។ ពួកគេជឿលើភាពទៀងត្រង់ហើយពួកគេប្រើពាក្យដែលបង្ហាញអំពីការពិតនោះ។ ពួកគេក៏ជឿជាក់លើការបញ្ចេញទស្សនៈរបស់ពួកគេដោយទំនុកចិត្តតាមវិធីណា ដែលអាចធ្វើទៅបាន និងភាគច្រើនគឺតាមរយៈពាក្យក្រៅផ្លូវការបំផុត (ពាក្យមិនពិរោះស្តាប់)។ មនុស្សទាំងនេះតាមពិតទៅគឺស្មោះត្រង់ជាងការគិតរបស់យើងទៅទៀត។ ជារឿយៗគេតែងតែយល់ខុសអំពីរឿងនេះចំពោះពួកគេ ប៉ុន្តែនោះមិនអាចបញ្ឈប់ពួកគេពីការក្លាយជាខ្លួនពួកគេនោះទេ។

ការសិក្សាក៏បានរកឃើញថា អ្នកដែលបញ្ចេញភាពគឃ្លើននៅពេលដែលពួកគេត្រូវគេឃុំឃាំង និងតដៃជាមួយអ្នកចាប់ពួកគេនោះ មានទំនោរនិយាយការពិត និងមានភាពស្មោះត្រង់ជាងអ្នក ដែលសម្ដែងចិត្តត្រជាក់ និងមិនគឃ្លើន។ មនុស្សស្មោះត្រង់នឹងបាត់បង់ភាពអត់ធ្មត់របស់ខ្លួន នៅពេលនរណាម្នាក់ចោទប្រកាន់អ្វីមួយដែលពួកគេមិនបានប្រព្រឹត្ត។ ទោះយ៉ាងណា នរណាម្នាក់ដែលមានបទឧក្រិដ្ឋលាក់បាំង នឹងសម្ដែងភាពអត់ធ្មត់បំផុត ដូច្នេះពួកគេនឹងមិនផ្តល់ព័ត៌មានសូម្បីតែបន្តិចនោះឡើយអំពីកំហុសរបស់ខ្លួន។

ដូច្នេះនៅពេលក្រោយ អ្នកជួបមិត្តម្នាក់ ដែលពូកែជេរ ត្រូវប្រាកដថា ការរិះគន់របស់ពួកគេគឺសុទ្ធតែមានភាពស្មោះត្រង់លក្ខណៈធម្មជាតិពិតៗ ហើយពួកគេមិនមានបំណងធ្វើឱ្យប៉ះពាល់អ្វីដល់អ្នកទេ។ វាគ្រាន់តែជាវិធីរបស់ពួកគេបង្ហាញពីខ្លួនពួកគេមួយទំហឹងតែប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត