បុរសម៉ិកស៊ិកម្នាក់ចំណាយពេលមួយជីវិតរបស់គាត់ដើរសង្គ្រោះសុនខអនាថាទូទាំងប្រទេស

Edgardo “Perros” Zuniga ធ្វើដំណើរជុំវិញប្រទេសម៉ិកស៊ិកលើរទេះមួយ ដើម្បីប្រមូលសុនខដែលរបួស និងត្រូវបោះបង់ចោលយកមកសង្គ្រោះ និងចិញ្ចឹមពួកវា។ គាត់បានសង្គ្រោះសុនខជាង ៤០០ ក្បាលក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

នៅពេលគាត់ចាកចេញពីផ្ទះក្នុងទីក្រុង Jalisco ឆ្នាំ ២០១៣ បុរសវ័យ ៤៨ ឆ្នាំរូបនេះបានកំណត់គោលដៅរបស់គាត់យ៉ាងច្បាស់លាស់ ដើម្បីជួយសុនខដែលគេបោះបង់ចោលតាមតែគាត់អាចធ្វើបាន។ នៅ ៥ ឆ្នាំចុងក្រោយ គាត់បានធ្វើដំណើរតាមរដ្ឋចំនួន ១៤ ក្នុងប្រទេសនេះ និងសង្គ្រោះសុខនជាង ៤០០ ក្បាល ដោយយកវាមកមើលថែឱ្យមានសុខភាពល្អ រួចប្រគល់វាទៅឱ្យបុគ្គលិកមជ្ឈមណ្ឌលសុំសុនខចិញ្ចឹមនានា។ គាត់ក៏បានជួយសុនខគេបោះបង់ចោល ដោយសារព្យាបាលជំងឺរបស់វា ចិញ្ចឹមពួកវា និងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យវាមានកម្លាំងកំហែង មុនពេលគាត់ធ្វើដំណើរផ្សងព្រេងរបស់គាត់ទៀត។ គាត់ក៏ធ្វើដំណើរជាមួយនឹងសុនខដ៏ស្មោះត្រង់ជាច្រើន ដែលធ្វើឱ្យការសង្គ្រោះរបស់គាត់កាន់តែមានការជឿជាក់ខ្លាំងដល់សុនខអនាថាផ្សេងទៀត៕


 

adverise with khmeread