adverise with khmeread 7af35837 acd6 405b 8568 1fac8057a4d2

ជនសង្ស័យ​៨​នាក់​ដេញ​វាយ​ប្លន់​ម៉ូតូ​មិនបាន​សម្រេច​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៨​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ល្បាត​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​បាន​ដេញ​វាយ​ប៉ុនប៉ង​ប្លន់​ម៉ូតូ​ពី​ជន​រង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​គោលដៅ​២៤​ម៉ោង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​ចាន់ ជូ​កា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​បក្ខពួក​ដែល​គេចខ្លួន​ទី​១​ឈ្មោះ​ពេជ្រ ទី​២​ឈ្មោះ​ពៅ ទី​៣​ឈ្មោះ​តុលា ទី​៤​ឈ្មោះ​រាជ្យ រីឯ​២​នាក់​មិន​ស្គាល់ឈ្មោះ​ឡើយ​។​

    ប៉ូលិស​បាន​បន្ត​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ូលិស​ល្បាត​ពួនស្ទាក់​ការពារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ភ្លាមនោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បាន​ដេញ​វាយ​ទៅលើ​យុវជន​រងគ្រោះ​មាន​គ្នា​៣​ទៅ​៤​នាក់​ឡើង​ប្រសាច​តាម​ដល​ផ្លូវ​។ ដោយ​ឃើញ​ដូច​នោះ​ប៉ូលិស​ក៏បាន​បញ្ជា​កម្លាំង​ចុះទៅ​អន្តរាគមន៍​ភ្លាម​និង​ឃាត់​បាន​ម្នាក់​។ ចំណែក​បក្ខពួក​ផ្សេងទៀត​រត់​បាត់ស្រមោល​។ ដោយឡែក​ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់  ​ដែរ​។​

    ក្រោយពេល​ឃាត់ខ្លួន​ប៉ូលិស​បាន​ឆែកឆេ​នៅលើ​ដងខ្លួន​ជនសង្ស័យ​ក៏​រកឃើញ​ដែក​សម្រាប់​ឆ្កឹះ​សោ​ចំនួន​៣​ទើប​នាំខ្លួន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​សួរនាំ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​រួប​គេ​ធ្លាប់​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​លើក​រួចមកហើយ។​

    ​ប​ន្ចុ​ប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ និង​តាម​ស្រាវជ្រាវ​រក​ប័​ក្ខ​ពួក​បន្ថែមទៀត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់