adverise with khmeread 4af2d453 6cd0 4118 a54d 01a74ffed1a3

បុរស​ជនជាតិ​ចិន​ទំនងជា​ស្រវឹងស្រា​បើក​ឡិច​ស៊ីស RX300 បុក​រះ​រនាំង​ដែក​បាក់​អស់​១១​ផ្ទាំង​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX300 បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១១​ផ្ទាំង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​អូរឫស្សី តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា ហើយ​រថយន្ត​អ្នកបើករថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​និង​ដូរ​កង់​រថយន្ត​ដែល​បែក​បំណង​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

   ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ីស ​RX300​ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7862 បើក​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

   ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១១​ផ្ទាំង​។​បន្ទាប់ពី​បង្កហេតុ​បុរស​ជនជាតិ​ចិន​ដែល​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទាំង​បែក​កង់ និង​ឈប់​ដូរ​កង់​រថយន្ត នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ខាងត្បូង​ផ្សារ​អូរ​ឬ​ស្សី តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

   ​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់