ត្រាំជើងក្នុងទឹកក្រូចឆ្មាក៏អាចបណ្តេញជាតិពុលពីក្នុងខ្លួនបានដែរ

យើងរស់នៅក្នុងពិភពលោកសម័យទំនើប ហើយធ្វើឱ្យយើងមមាញឹកខ្លាំង រហូតដល់ភ្លេចមើលថែសុខភាពខ្លួនឯង។ ជើង គឺកន្លែងប៉ះពាល់ជាងគេ និងធ្វើការក៏ខ្លាំងជាងគេដែរ។ ស្ដ្រីរាប់លាននាក់នៅជុំវិញពិភពលោកមានអារម្មណ៍មិនល្អ និងហត់នឿយ ដោយសារតែកែងជើងរបស់ពួកគេឈឺ ប៉ុន្ដែពួកគេភាគច្រើន គឺមិនបានខ្វល់ខ្វាយពីការព្យាបាលនោះទេ។

ការមិនខ្វល់ខ្វាយ ធ្វើឱ្យជើងកើតមេរោគផ្សិត របួសសរសៃ និងប្រេះកែងជើង ដែលធ្វើឱ្យជើងកាន់តែមើលទៅអាក្រក់។ បើទោះជាស្ដ្រីមួយចំនួនគិតថា បញ្ហានេះមិនអាចព្យាបាលបាន ពួកគេអាចសាកល្បងជាមួយនឹងវិធីសាស្រ្តខាងក្រោមនេះ ដែលអាចព្យាបាលជើង និងបណ្ដេញជាតិពុលក្នុងរាងកាយក្នុងពេលព្រមគ្នា។

* គ្រឿងផ្សំ៖
- ប្រេងក្រអូប (ក្លិនជីរអង្កាម)
- ប្រេងអូលីវ (Olive Oil)
- ក្រូចឆ្មា
- អំបិល
- តែជីរអង្កាម
- ទឹកក្ដៅឧណ្ហៗមួយឆ្នាំង

* វិធីធ្វើ៖ លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា បន្ទាប់មកត្រាំជើងចោលរយៈពេល ១៥ នាទី សឹមលាងជើងជាមួយនឹងទឹកធម្មតា។ ហើយប្រសិនបើអ្នកមានជើងប្រេះ កុំភ្លេចត្រដុសជើងជាមួយនឹងថ្មគ្រើមៗ។ សម្រាប់កម្រិតគ្រឿងផ្សំ អ្នកអាចលាយតាមការគួរ ដែលអ្នកគិតថាស័ក្តិសម៕

adverise with khmeread

អ្នកនឹងចូលចិត្ត