អ្នកគ្រូព្យាយាមបង្ហាត់សិស្សឱ្យចេះសម្តែងការគួរសម បន្ទាប់មកគាត់សួរសំណួរមួយដល់សិស្ស....

សំណើច៖ 

អ្នកគ្រូ៖ "ប៊ុន ប្រសិនបើឯងណាត់ជួបជាមួយនារីស្អាតវ័យក្មេងម្នាក់នៅតុអាហារ តើឯងនឹងប្រាប់នាងរបៀបណា ពេលឯងចង់ទៅបន្ទប់ទឹក?"។
ប៊ុន៖ "ចាំទីនេះហើយ ខ្ញុំសុំទៅនោមមួយភ្លែត"។
អ្នកគ្រូឆ្លើយតបវិញ ដោយនិយាយថា "ឆ្លើយអ៊ីចឹង គឺគំរោះគំរើយណាស់ និងមិនសមរម្យទេ។ ចុះវាសនាវិញ នឹងនិយាយយ៉ាងម៉េចវិញ?"។
វាសនា៖ "ឱ្យខ្ញុំសុំទោស ប៉ុន្តែខ្ញុំពិតជាចង់ទៅបន្ទប់ទឹក។ តិចទៀតខ្ញុំមកវិញហើយ"។ 
អ្នកគ្រូ៖ "និយាយអ៊ីចឹងក៏ល្អដែរ តែនៅមិនទាន់ពិរោះស្តាប់ទេ ដែលមានពាក្យបន្ទប់ទឹក ពេលកំពុងទទួលទានអាហារជាមួយគ្នា។ ហើយចុះ វិចិត្រវិញនោះ ឯងឆ្លាតជាងគេក្នុងថ្នាក់ ចឹងតើឯងនឹងនិយាយថាម៉េច?"។ 
វិចិត្រ៖ "ខ្ញុំនឹងនិយាយថា អូនសម្លាញ់ អត់ទោសបងសុំពេលមួយភ្លែតបានទេ? បងត្រូវទៅចាប់ដៃជាមួយមិត្តសម្លាញ់របស់បងមួយភ្លែត តិចទៀតបងនឹងណែនាំមិត្តបងឱ្យអូនស្គាល់បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab