ឡានការពារគ្រាប់ផលិតសម្រាប់ដឹកពូទីន ស៊េរី ២០១៩ និង ២០២០ គ្រាន់តែដាក់ឱ្យសាធារណជនបញ្ជាទិញជាមុន នាំគ្នាកក់ខ្ទេចគ្មានសល់

រថយន្ត Aurus ដែលរចនាឡើងសម្រាប់ជាផ្នែកមួយនៃគម្រោង "រថយន្តហែក្បួន" សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឥឡូវនេះត្រូវបានលក់អស់រលីងសម្រាប់ម៉ូដែលឆ្នាំ ២០១៩ និងឆ្នាំ ២០២០។

លោក Vadim Shvetsov នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sollers ដែលផលិតឡានម៉ាក Aurus បានប្រកាសកាលពីថ្ងៃពុធទី៣១តុលាថា រថយន្ត Aurus ដែលនឹងផលិតក្នុងរយៈពេល២ឆ្នាំទៀត គឺត្រូវបានគេបញ្ជាទិញអស់រលីងហើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន RIA។

លោក Vadim Shvetsov និយាយថា "ខ្ញុំអាចនិយាយដោយមោទនភាពថា ទាំងរថយន្ត Aurus សម្រាប់ឆ្នាំ ២០១៩ និងសម្រាប់ឆ្នាំ ២០២០ គឺមិនអាចធ្វើការបញ្ជាទិញបានឡើយ ពីព្រោះអតិថិជនបានបញ្ជាទិញទុកមុន២ឆ្នាំអស់រលីងហើយ។ នេះគឺជាសញ្ញាមួយបង្ហាញថាការចាប់អារម្មណ៍សម្រាប់រថយន្តប្រណីតទំនើបៗនៅក្នុងប្រទេសរុស្ស៊ី កំពុងកើនឡើងខ្ពស់"។

រដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ីលោក Denis Manturov បាននិយាយកាលពីដើមឆ្នាំនេះថា រថយន្តប្រភេទនេះតែ ១២០ គ្រឿងប៉ុណ្ណោះគ្រោងនឹងផលិតនៅឆ្នាំ ២០១៩ ដោយពាក់កណ្តាលនៃរថយន្តទាំងនេះនឹងត្រូវទិញដោយសេវាសន្តិសុខសហព័ន្ធ ដែលមានភារកិច្ចការពារសុវត្ថិភាពជូនលោកពូទីន។ រថយន្តសេសសល់ត្រូវបានរំពឹងថានឹងត្រូវទិញដោយមន្រ្តីរដ្ឋាភិបាលឬបុគ្គល៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត