បុរសដែលរង់ចាំដល់អាយុ៣០ប្លាយទើបរៀបការ ប្រយ័ត្នប្រឈមហានិភ័យក្នុងការមានកូនកើតមកមិនគ្រប់ខែ

ការសិក្សាមួយរបស់សាកលវិទ្យាល័យ Stanford បានផ្សាភ្ជាប់ទារករបស់ឪពុកដែលមានវ័យកាន់តែចាស់ទៅនឹងការកើនឡើងហានិភ័យក្នុងការមានកូនកើតមិនគ្រប់ខែ ដែលរួមមានទម្ងន់ស្រាលនិងប្រកាច់ ទោះបីជាករណីបែបនេះមានតិចតួចក៏ដោយ។

ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី BMJ បានបង្ហាញថា ទារក ដែលកើតពីឪពុកអាយុចាស់ជាង៣៥ឆ្នាំ គឺមានហានិភ័យខ្ពស់ក្នុងការកើតមកមិនគ្រប់ខែ។

ការស្រាវជ្រាវ ដែលផ្អែកលើទិន្នន័យពីកំណើតទារកជាង ៤០ លាននាក់បានបង្ហាញថា អាយុរបស់ឪពុកអាចប៉ះពាល់ដល់សុខភាពម្តាយអំឡុងពេលមានផ្ទៃពោះ ជាពិសេសហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមរបស់ម្តាយ។

យោងតាមការស្រាវជ្រាវ ឪពុកដែលមានវ័យកាន់តែចាស់ ហានិភ័យនៃកូនកើតមិនគ្រប់ខែកាន់តែមានខ្ពស់។ ឧទាហរណ៍ជាក់ស្តែង បុរសដែលមានអាយុ ៤៥ ឆ្នាំឡើងទៅ គឺមានហានិភ័យ ១៤ភាគរយក្នុងការមានកូនកើតមិនគ្រប់ខែ ហើយបុរសអាយុ ៥០ ឆ្នាំឡើងទៅមានហានិភ័យ ២៨ភាគរយក្នុងការមានកូនកើតមិនគ្រប់ខែ ដែលតម្រូវឱ្យបញ្ជូនទៅព្យាបាលនៅបន្ទប់ថែទាំពិសេស៕

adverise with khmeread

អ្នកនឹងចូលចិត្ត