ចាប់ខ្លួនក្រុមជួញនិងជក់ថ្នាំញៀននៅស្រុកអង្គស្នួល៤នាក់, រត់រួចម្នាក់

​កណ្តាល ៖​ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ខ្លួនមនុស្ស៤នាក់ក្នុងករណីផ្តល់ទីតាំងចាត់ចែងឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី០៣ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ និង១៥នាទីរសៀល នៅចំណុចផ្ទះជនសង្ស័យឈ្មោះ សុន តុល ភូមិតារត្ឋ័ឃុំលំហាចស្រុក អង្គស្នួល ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យសរុប៥នាក់ ឃាត់ខ្លួនបាន៤ នាក់ (ស្រី ម្នាក់) រួមមាន៖ ១-ឈ្មោះ សុន តុលភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ កសិករបច្ចុប្បន្ន ​ភូមិ តារ័ត្ន​ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ( ផ្តល់ទីតាំងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធតុញៀននិងជួញដូរ) មានឈ្មោះក្នុងបញ្ជីគ្រប់គ្រង, ២-ឈ្មោះ នូ ផាន់ណា ហៅពែក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន ភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរមានឈ្មោះក្នុង បញ្ជីគ្រប់គ្រង),៣-ឈ្មោះ ឃុន សុខកេង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ), ៤- ឈ្មោះ ថន ​ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រមានទីលំនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ (ប្រើប្រាស់)និង៥-ឈ្មោះ ផល គឹមលាង ហៅទួក ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) គេចខ្លួន។

​វត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន២២កញ្ចប់ តូច, ទូរស័ព្ទដៃ០៣គ្រឿង ម៉ាកអិនចុចពិល, ប្រអប់ជ័រ​ដាក់ថ្នាំញៀន ០១, ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។           
​ប៉ូលិសបន្តថា  ដំបូងកម្លាំងជំនាញផ្នែកគ្រឿងញៀនបានទទួលព័ត៌មានពីមហាជនល្អថា នៅផ្ទះជនសង្ស័យឈ្មោះសុន តុល នៅភូមិតារ័ត្ន ឃុំលំហាច មានលក់ថ្នាំញៀន និងជក់ថ្នាំញៀនភ្លាមនោះកម្លាំងប៉ូលិសជំនាញ ប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលលំហាចចុះដល់កន្លែង កើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ស្រីម្នាក់ នៅក្នុងផ្ទះជនសង្ស័យឈ្មោះ សុន តុល ភូមិ តារ័ត្ន​ឃុំលំហាច កំពុងរៀបចំប្រើប្រាស់ថ្នាំញៀន ដោយមានឧបករណ៍ប្រើប្រាស់ និងថ្នាំញៀន០៣កញ្ចបតូច នៅជាមួយផងដែរ​។     

​បន្ទាប់មកជនសង្ស័យឈ្មោះសុន តុល បានឆ្លើយសារភាពថា ខ្លួនបានប្រើឈ្មោះហុង  សុខកេង ហៅមាន់ ​ឱ្យយកថ្នាំញៀនចំនួន១៩កញ្ចប់ ដាក់ក្នុងប្រអប់ជរ័យកទៅលាក់ទុកក្នុងសំបុកមាន់នៅរោងខងត្បូងផ្ទះ។ ជនសង្ស័យ​ឈ្មោះ សុន តុល ឆ្លើយសារភាពទៀតថាថ្នាំញៀនទាំងនេះខ្លួន បានទិញពីឈ្មោះ ផល គឹម លាងហៅទួក ភេទប្រុស នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអ្គស្នួល ខេត្តកណ្តាល ទិញម្តងៗក្នុងតម្លៃ ២០០០០០រៀល(ម្ភៃម៉ឺនរៀល)ដើម្បីយកទៅលកបន្ត ។

​ចំណែកជនសង្សយ័ឈ្មោះ នូ សុផាន់ណាហៅពែក និងឈ្មោះឃុន សុខកេងហៅមាន់ បាន​ឆ្លើយសារភាពថា ខ្លួន ធ្លាប់ឈ្មោះសុន តុល ប្រើយកថ្នាំញៀនទៅលក់បន្តឱ្យគេដែរ។ ចំណែកឈ្មោះ ថន ស្រីណុច ភេទស្រី បានឆ្លើយសារភាពថា ខ្លួន​ធ្លាប់ប្រាស់ថ្នាំញៀន រយៈពេលជាងមួយខែកន្លងមកហើយ។

​ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...