ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន៣នាក់ស្នាក់នៅខុសច្បាប់និងដើរសុំលុយ​ ពលរដ្ឋខ្មែរអ៊ីស្លាម​

​ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ​ បានសហការជាមួយ​ កម្លាំងប៉ូលិសមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី១​ បានធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថាន​ ចំនួន០៣នាក់​ (ស្រីម្នាក់) ស្នាក់នៅធ្វើការ ខុសច្បាប់ ​នាថ្ងៃ​ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​៤ និង៤០នាទីល្ងាច។

​បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យ​បានធ្វើការសាកសួរបំភ្លឺឃើញថា ​ជនទាំង០៣នាក់នេះ​ បានចូលមកប្រទេសកម្ពុជា​ កាលពីថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៨​ ​ប្រើប្រាស់ប្រភេទវីសាទេសចរ​​ណ៍ ហើយពួកទាំង០៣នាក់នេះ​ ក្រោយពីការសាកសួររួចមកឃើញថា​ ពិតជាដើរសុំលុយ​ ពលរដ្ឋខ្មែរអ៊ីស្លាម​ នៅក្នុងវិហារអ៊ីស្លាម​ ពិតប្រាកដមែន។ 

​ក្រោយពីសុំ​គោលការណ៍ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី​ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


​ 

adverise with khmeread
tiger
Loading ad ...